ពិតជាមិនគួរអោយជឿ ដែលសូម្បីតែ សត្វគោក៏មានវាសនាបាន ផឹកស្រាក្រហម ពី ២ទៅ៣កែវ ក្នុងមួយថ្ងៃ។

ម្ចាស់កសិដ្ឋានចិញ្ចឹមគោ បាននិយាយថា ស្រាក្រហម អាចធ្វើអោយសត្វគោ សប្បាយរីករាយ ហើយអ្វីដែលជាពិសេសជាងនេះទៅទៀត គឺ ស្រាក្រហម អាចធ្វើអោយសាច់សត្វគោ មានឳជារសកាន់តែឆ្ងាញ់ពិសារ ជាងគោធម្មតា ទៅទៀត។

ក៏ប៉ុន្តែ តម្លៃក្នុងការចិញ្ចឹមសត្វគោ ដោយប្រើស្រាក្រហមនេះ បានកើនឡើងពី ៦ដុល្លារ ទៅ ១៨ដុល្លារ ក្នុងមួយថ្ងៃ ក្នុងការចំណាយទៅលើស្រាក្រហម។

តើលោកអ្នកយល់យ៉ាងណា ចំពោះការចិញ្ចឹមគោដោយប្រើស្រាក្រហមបែបនេះ?



ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]