រាជធានីភ្នំពេញ ៖ បុរសម្នាក់តូចចិត្តនឹងម្តាយមីង ដេញចេញពីផ្ទះ ក៏បានជិះម៉ូតូឌុបឡើងលើស្ពានជ្រោយចង្វា រួចលោតចូលក្នុងទឹក ប៉ងសម្លាប់ខ្លួន តែត្រូវនគរបាលយាមគោលដៅទី៣ ឃើញបានចេញទូក ទៅជួយសង្រ្គោះទាន់ពេល រួចផុតពីសេចក្តីស្លាប់ ដែលហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥ និង ១៥នាទី ល្ងាចថ្ងៃទី០៦ កញ្ញា ២០១៣ ចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។

បុរសលោតទឹកប៉ងសម្លាប់ខ្លួនខាងលើឈ្មោះ ឡុង តុក អាយុ ២៩ឆ្នាំ គ្មានមុខរបរ ស្នាក់នៅជាមួយម្តាយមីង នៅសង្កាត់ផ្សារកណ្តាល ។ តាមសម្តីបុរសនោះ បានប្រាប់ឱ្យដឹងថា រូបគាត់បានតូចចិត្តនឹងខ្លួនឯងដែលត្រូវម្តាយមីងបណ្តេញចេញពី ផ្ទះ ព្រោះគាត់បានលួចលុយម្តាយមីងយកទៅស៊ីផឹកចាយអស់ រួចត្រូវម្តាយមីងស្តីបន្ទោសឱ្យ ហើយម្យ៉ាងរូបគាត់មានជំងឺប្រចាំកាយទៀតផង តែមិនបានបញ្ជាក់ថា មានជំងឺអ្វីឡើយ ។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]