រាជធានីភ្នំពេញ ៖ បុរសជាជាងជួសជុលរថយន្តម្នាក់ អាយុប្រមាណជា ៣០ឆ្នាំ ហេតុតែចង់ដឹកស្រីស្នេហ៍ដើរលេង បានយករថយន្ត ដែលម្ចាស់គេយកមកដាក់នៅហ្គារ៉ាសឱ្យជួសជុល ដោយយកក្រដាស់ជូតមាត់ បិទស្លាកលេខរថយន្ត ហើយដឹកស្រីស្នេហ៍ជិះកម្សាន្ត ខណៈដែលរថយន្តនោះ អត់មានកាងខាងមុខ សមត្ថកិច្ចមានការសង្ស័យ ក៏ហៅធ្វើការសួរនាំ ដែលហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី០៦ កញ្ញា ២០១៣ នៅចំណុចមុខការ៉ាអូខេ នគរសំរិទ្ធ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

រថយន្តខាងលើមានម៉ាកPrius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-8419 អត់មានកាងខាងមុខទេ ។ បន្ទាប់ពីសមត្ថកិច្ចសួរនាំ ទើបដឹងរឿងថាជារថយន្តខូចដែលគេយកទៅជួសជុល មិនមែនជារថយន្តបង្កគ្រោះថ្នាក់ហើយបើកគេចខ្លួន និងត្រូវបានម្ចាស់ការ៉ាសជួសជុលរថយន្តចេញមកធានា សមត្ថកិច្ចក៏បានអនុញ្ញាតឱ្យបុរសនោះ ត្រលប់ទៅវិញ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]