ក្រោយពីច្បាប់ថ្មី ត្រូវបានចាប់អនុវត្ត នៅក្នុងទីក្រុង សិនជិន ប្រទេសចិន មក ឃើញថា អ្នកជំនួញម្នាក់ បានផុសចេញនូវគំនិតរកប្រាក់មួយ ដោយបានបង្កើត ផលិតផលមួយប្រភេទ ដែលអាច ជួយដល់បុរសៗ ជៀសផុតពីការពិន័យបាន។

ផលិតផលថ្មីនេះ ហៅថា “នោមត្រង់”  មានលក្ខណៈជាបំពង់ជ័រ សំរាប់បង្ហូរ និង ត្រូវបានផលិតឡើងមក ដើម្បីសម្រួលដល់បុរសៗ ខណៈពេល ដែលពួកគេចូលបត់ជើងតូច នៅក្នុងបន្ទប់ទឹក ព្រោះថា បើសិនជានរណាម្នាក់ តំរង់គោលដៅ មិនចំចំនុច ដែលតម្រូវទេនោះ នឹងរងការផាកពិន័យជាប្រាក់ ជាក់ជាមិនខាន ដែលនេះ ជាច្បាប់ថ្មីមួយ ដែលទើបនឹងត្រូវបានយកមកអនុវត្ត។ ចំពោះនរណា ដែលត្រូវមន្ត្រីមានសមត្ថកិច្ច ចាប់បាន ថាបត់ជើងតូច មិនត្រូវចំកន្លែង ដែលបានកំណត់ទេនោះ នឹងត្រូវពិន័យប្រាក់ចំនួន ១០០យ័ន ឬ ស្មើនឹងជាង ១៦ដុលា្លរអាមេរិក។

តើប្រិយមិត្តយល់យ៉ាងណាដែរ?





ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]