នៅទីក្រុង ចាវធុង (ZhaoTong) ខេត្ត YunNan ក្រុមអ្នកបុរាណវត្ថុវិទូ បានរកឃើញហ្វូស៊ីលនៃលលាដ៍ក្បាល មនុស្សពូជស្វា (Australopithecus)។

ក្រុមអ្នកស្រាវជ្រាវ បានរកឃើញលលាដ៍ក្បាល មនុស្សជំនាន់ដើម Australopithecus ដែលមានអាយុជាង ៦លានឆ្នាំ នៅកន្លែងរោងចក្រធ្វើឥដ្ឋ ជិតទំនប់ទឹក នៃទីក្រុង ចាវធុង។ ការរុករកនេះ បានប្រឹងប្រែងជាច្រើនឆ្នាំមកហើយ តែពេលនេះ បានរកឃើញហ្វូស៊ីលដ៏មានវ័យចំណាស់ នេះពិតមែន។ តាមការវិភាគពីអ្នកបុរាណវត្ថុវិទូ បានឲ្យដឹងថា លលាដ៍ក្បាលមួយនេះ គឺជាលលាដ៍ក្បាលរបស់មនុស្សជំនាន់ស្វា ដែលមានឈ្មោះជាភាសាអង់គ្លេសថា Australopithecus។

ការរកឃើញនេះ បានបង្ហាញពីភស្តុតាងមួយ ដែលអាចឲ្យមនុស្សយើងដឹងថា ជីវិតមនុស្សមានតាំងពី ៦លានឆ្នាំមុនមកម៉្លេះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការរកឃើញលលាដ៍ក្បាលមួយនេះ? សូមទស្សនារូបភាពខាងក្រោម៖









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]