ភ្នំពេញ ៖ ចោរដាច់យ៉ៃ លួចម៉ូតូឆាលី១ គ្រឿង របស់មេចុងភៅនៅភោជនីយដ្ឋាន វ៉ាសាប៊ី ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ខណ្ឌ ៧មករា ចាប់ខ្លួនក្រោយពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចម៉ូតូរបស់ជន រងគ្រោះ ។

យោងតាមរបាយការណ៍របស់នគរបាល ខណ្ឌ ៧មករាបានឱ្យដឹងថា ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ១ និង២០ នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅខាងមុខ ភោជនីយដ្ឋានវ៉ាសាប៊ី ស្ថិត នៅផ្ទះលេខ ១៥៣អឺសូន្យ ផ្លូវលេខ ១៦៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

បើយោងតាមសមត្ថកិច្ច ជនសង្ស័យរូប នេះ ឈ្មោះ កៅ កាណាល់ ហៅ ទីណាល់ អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់ នៅក្នុងវត្ដលង្កា សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រីឯជនរងគ្រោះជាម្ចាស់ម៉ូតូ ឆាលី ឈ្មោះ ឡេង សំណាង ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ មេចុងភៅ នៅភោជនីយ ដ្ឋានខាងលើ មានទីលំនៅផ្ទះលេខ ១៤៤ អឺសូន្យ ផ្លូវលេខអា សង្កាត់ក្រាំងធ្នង់ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើយោងតាមសមត្ថកិច្ច ក្រោយពីទទួល បានពាក្យបណ្ដឹងរបស់ជន រងគ្រោះ ពីករណី បាត់ម៉ូតូឆាលី កម្លាំងនគរបាលមូលដ្ឋានបាន ធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការ ចាប់ខ្លួន ជនសង្ស័យនេះតែម្ដងដោយរឹបអូស បានម៉ូតូជនរងគ្រោះមកវិញ រួចហើយ ប្រគល់ទៅឱ្យម្ចាស់ម៉ូតូវិញ ។ បច្ចុប្បន្នជន សង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌ ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូន ទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]