យោងតាមសារព័ត៌មាន TheStraitsTimes របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ស្រ្តីជាអ្នកបោសសំអាត វ័យ ២៨ឆ្នាំម្នាក់ ត្រូវបានតុលាការកាត់ទោស ឲ្យជាប់គុករយៈពេល ១៤ខែ កាលពីថ្ងៃព្រហស្បត្តិ៏ ទី០៥ ខែកញ្ញា កន្លងទៅនេះ បន្ទាប់ពីបានប្រើអំពើហិង្សា ទៅលើកូនប្រុសរបស់ខ្លួន ដែលមានអាយុ ៩ឆ្នាំ។

បើតាមសម្តីរបស់ស្រ្តីជាម្តាយ ដែលបានប្រើអំពើហិង្សា ទៅលើកូនប្រុសរបស់ខ្លួន បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សា ទៅលើកូនប្រុសពិតមែន ដោយបានទះកំផ្លៀង ទាត់ និងដាល់ ទៅលើផ្ទៃមុខ ខ្លួន និងជើងរបស់កូន នៅក្នុងផ្ទះរបស់ខ្លួន។

ស្រ្តីជាម្តាយរូបនេះ បានបន្តទៀតថា នៅព្រឹកថ្ងៃកើតហេតុ នាងបានបាត់ប្រាក់ចំនួន ៥០ដុល្លារពីក្នុងកាបូប ហើយបានសង្ស័យទៅលើកូនប្រុសរបស់នាង និងបានខឹងថា វាយកប្រាក់ពីនាង ដោយគ្មានការអនុញ្ញាត ទើបនាងទ្រាំមិនបាន រហូតឈានដល់ការប្រើអំពើហិង្សាតែម្តង៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]