ភ្នំពេញៈ ក្រុមក្មេងទំនើងទំនងជាសិស្សសាលា ជាង១០នាក់ ជិះម៉ូតូ៤-៥គ្រឿង ស៊េរីទំនើប មិនដឹងមកពីណា បានចុះដេញកាប់ក្រុមក្មេងៗ នៅជាប់របងវត្តឧណ្ណាឡោម ខាងត្បូងផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ នៅល្ងាចថ្ងៃទី១៤ ខែមករា នេះ វេលាម៉ោងប្រហែល៦ និង៣០នាទី។ ប៉ុន្តែគេមិនទាន់ឃើញសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍នោះទេ។

សេចក្តីរាយការណ៍ក្បែរកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញក្រុមស្ទាវជាង១០នាក់ ប្រដាប់ដោយដាវសំាម៉ូរ៉ៃ និងដំបងប្រើប្រាស់ជាអាវុធ ចុះប្រយុទ្ធ និងដេញកាប់ក្រុមក្មេងស្ទាវ នៅជាប់របងវត្តឧណ្ណាឡោម ខាងត្បូងផ្សារកណ្តាល ដោយមិនទាន់ដឹងមូលហេតុពិតប្រាកដ។

សេចក្តីរាយការណ៍បានបន្តថា ភ្លាមៗនោះពួកក្មេងទំនើងបាតសង្គម ដែលមិនខិតខំរៀនទាំងនេះ បានរត់ប្រសាចដូចហ្វូងគោ ឆ្ពោះទៅមាត់ទន្លេធ្វើឲ្យមានការភ្ញាក់ និងភ័យខ្លាច ពីសំណាក់អ្នកធ្វើដំណើរនៅទីនោះ ជាពិសេសអ្នកដើរកម្សាន្តនៅតាមមាត់ទន្លេ៕

ដកស្រង់ពីគេហទំព័រដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]