ភ្នំពេញៈ តារាចម្រៀងប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ ដែលកន្លងមកមិនធ្លាប់ជំពប់ និងលេចឮថាមានទំនាក់ ទំនងស្នេហា ក្រៅឆាក ជាមួយនារីម្នាក់ណា ជាសាធារណៈឡើយ ប៉ុន្តែថ្មីៗកន្លងមកនេះ ស្រាប់តែរំលេចនូវព័ត៌មានថា លោកមិនបានចេញពីផ្ទះ អស់មួយអាទិត្យ ដោយសារតែខូចចិត្តរឿងស្នេហា ។

តាមរយៈបទចម្រៀងមួយបទ បែបមនោសញ្ចេតនាលាយឡំ ជាមួយការឈឺចាប់ របស់តារាចម្រៀងប្រចាំផលិតកម្មថោន វីស៊ីឌីវ៉ុល ៣១ ក្រោមចម្រៀងមួយបទមានចំណងជើងថា “ សង្សារខ្ញុំជិះអោបអ្នកផ្សេង ” បានស្តែងឲ្យឃើញពីការឈឺចាប់ របស់បុរសម្នាក់ដែលបាត់បង់ ស្នេហាទៅឲ្យបុរសម្នាក់ផ្សេងទៀតខណៈបេះដូងកំពុងតែស្រេកដង្ហើយ ហៅនារីជាសង្សារឲ្យត្រឡប់ មកចាប់ផ្តើមជាថ្មីជាមួយខ្លួនវិញ តែលទ្ធផល តារាចម្រៀង លោក សុគន្ធ ថេរ៉ាយុ ត្រូវបាត់បង់នារីជាទីស្រលាញ់ ដោយបន្សល់នៅការឈឺចាប់រហូតធ្វើឲ្យលោករស់នៅ ជាមួយភាពសោកសៅពិបាកចិត្ត សម្ងំកើតទុក្ខតែម្នាក់ឯងនៅក្នុងផ្ទះ ។

មិនតែប៉ុណ្ណោះ តារាចម្រៀងកំពុងមានប្រជាប្រិយភាព ក្នុងស្រទាប់យុវវ័យរូបនេះ ត្រូវដាក់ពាក្យសុំច្បាប់ការងារ ១សប្តាហ៍ ដើម្បីសម្ងំ ខូចចិត្តនៅក្នុងផ្ទះ។ ចង់ដឹងថាអត្ថន័យ នៅក្នុងបទចម្រៀង មានការរៀបរាប់ពីទុក្ខសោកភាព ឈឺចាប់របស់ លោក សុគន្ធ ថេរ៉ាយុ ដល់កម្រិតណារហូតធ្វើឲ្យ លោកបោះបង់ការងារសម្ងំនៅក្នុងផ្ទះ ទស្សនាជាមួយវីដេអូបទចម្រៀងជាមួយ Looking TODAY ទាំងអស់គ្នា៖



ដោយ៖ lookingTODAY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ