នាង ម៉ារី សាបា ជានារីវ័យក្មេង សញ្ជាតិអូស្ដ្រាលី មួយរូប ដែលមានចំណូលចិត្ត ក្នុងការបង្កើត ឈុត សំលៀកបំពាក់ប្លែកៗ គួរអោយ អស់សំណើច ដើម្បីធ្វើយ៉ាងណា អាចអោយនាង មានឈុតសំរាប់ ផ្លាស់ប្តូរអោយខុសៗពីគ្នា ជារៀងរាល់ថ្ងៃ ពេញមួយឆ្នាំ។

រាល់ឈុតរបស់នាង ភាគច្រើនសុទ្ធតែ ធ្វើឡើងដោយដៃនាងផ្ទាល់ ដូចនេះហើយ នាងត្រូវការ តែ ៤៤០ដុល្លារអាមេរិក ប៉ុណ្ណោះ ក្នុងការសំរេច គោលដៅរបស់ខ្លួន នៃបង្កើតឈុតប្លែកៗ សំរាប់ផ្លាស់ប្តូរ ពីមួយថ្ងៃទៅមួយថ្ងៃ រយៈពេលមួយឆ្នាំពេញនេះ។ នាងមាន ចំណូលចិត្ត ខុសពីមនុស្សដ៏ទៃ ដែលចូលចិត្តក្នុងការ អាន សរសេរ រាំ លេងកីឡា ជាដើម ហើយនាងបានផុសចេញ នូវគំនិតនេះឡើង និងបង្កើតសំលៀកបំពាក់ អោយបានចំនួន ៣៦៥ ឈុត ខុសៗពីគ្នា នៅក្នុងកំឡុងបុណ្យគ្រីស្មាស់ ឆ្នាំ ២០១១។ ក្នុងនោះដែរ មិត្តភក្តិ របស់នាង តែងតែជជែកគ្នា និយាយអំពីនាង ថាតើឈុតមួយណា ដែលពួកគេចូលចិត្តជាងគេ ទើបនាង យល់ច្បាស់ថា គំនិតរបស់នាង ក៏អាចធ្វើអោយមនុស្សជុំវិញខ្លួននាង មានភាពរីករាយ បានផងដែរ ព្រោះតែ ពួកគេបាន ឃើញនូវឈុតប្លែកៗ ជារៀងរាល់ថ្ងៃ។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាកំសាន្ត រូបភាព មួយចំនួន របស់នាង៖














ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]