យោងតាមសារព័ត៌មាន huffingtonpost បានឲ្យដឹងថា សិស្សប្រុសម្នាក់មានឈ្មោះថា Luis Alonzo Alfaro អាយុ ១៧ឆ្នាំ ត្រូវបានប៉ូលីសឃាត់ខ្លួន បន្ទាប់ពីបានប្រើកាំបិត ចាក់សម្លាប់សិស្សប្រុសម្នាក់ និងចាក់សិស្សបីនាក់ទៀតឲ្យរងរបួស នៅក្នុងទីធ្លាសាលា “Spring High School” ស្ថិតក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក។

ហេតុការណ៏នេះបានកើតឡើង កាលពីថ្ងៃពុធ ទី០៤ ខែកញ្ញា នៅក្នុងទីធ្លាសាលា “Spring High School” ស្ថិតក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក។

បើតាមសម្តីប៉ូលីសបានប្រាប់ឲ្យដឹងថា ហេតុការណ៏ចាក់សម្លាប់នេះ បានកើតឡើងក្នុងអំឡុងពេលដែល មានសិស្សជាច្រើននាក់ កំពុងវាយតបគ្នា។ ប៉ូលីសបានបន្តទៀតថា ខណៈពេលសិស្សទាំងនោះកំពុងវាយតបគ្នា Alfaro បានដកកាំបិតមក រួចចាក់សម្លាប់សិស្សប្រុសអាយុ ១៧ឆ្នាំម្នាក់ និងចាក់សិស្សចំនួន ៣នាក់ទៀត ឲ្យរងរបួសតែម្តង។

ក្រោយកើតហេតុ សិស្សប្រុសដែលរងរបួសទាំង ៣នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។ ចំនែកឯសិស្សប្រុសបង្កហេតុ ឈ្មោះ Alfaro ក៏បានឆ្លើយសារភាពចំពោះមុខប៉ូលីសថា ខ្លួនពិតជាបានចាក់សម្លាប់គេពិតមែន៕

ជនបង្កហេតុឈ្មោះ Luis Alonzo Alfaro

(ជនរងគ្រោះស្ថិតនៅខាងឆ្វេងដៃ)

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]