កាលពីថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសបុក បានលេចចេញនូវ វីដេអូមួយខ្សែបង្ហាញពី សិស្សសាលាចំនួន ៦០០ម្នាក់បានប្រមូលផ្តុំគ្នា នៅសាលដ៏ធំមួយ ដើម្បីប្រគុំតន្ត្រីបទ “When I’m Gone” របស់ Anna Kendrick មួយបទបានយ៉ាងពិរោះ គួរឲ្យស្ញើចសរសើរ។

ក្នុងវីដេអូនេះ សិស្សានុសិស្សទាំង ៦០០នាក់បានប្រជុំគ្នា ដោយមានកំប៉ុងកែវទឹកម្នាក់មួយគ្រប់ៗគ្នា សម្រាប់ ប្រគុំចេញជាបទចម្រៀងមួយបទ ហើយអ្វីដែលអស្ចារ្យ ជាងនេះទៅទៀតនោះ គឺកែវទាំងនោះអាចចល័តពីម្នាក់ទៅម្នាក់ទៀតបានយ៉ាងស្ទាត់ជំនាញ ដោយគ្មានភាពប្រទាក់ក្រឡាគ្នាឡើយ។ សម្លេងភ្លេងចេញពីកំប៉ុងកែវទឹក លាយលំនឹង សម្លេងស្រែកច្រៀងរបស់ពួកគេ បានធ្វើឲ្យអ្នកទស្សនាជក់ចិត្ត និងដិតអារម្មណ៍ រហូតដល់ស្តាប់ជាច្រើនលើកច្រើនសារ ក៏មិនស៊ាំញ៉ាំដែរ។


ដូចនេះបើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]