កាលពីម្សិលមិញនេះ វេលាយប់ ម៉ោងប្រមាណជា ៩ មានរថយន្តដ៏ទំនើប និង មានតម្លៃថ្លៃមួយគ្រឿង ម៉ាក Lamborghini ត្រូវបានប្រទះឃើញ មានភ្លើងឆេះ យ៉ាងសន្ធោរសន្ធៅ ស្ថិតនៅលើជិត ស្ពាន ដុងហ្វេង ក្រុងឆេងឌូ ប្រទេសចិន។

ក្រោយពីទទួលបានដំណឹងភ្លាម ក្រុមពន្ធត់អគ្គីភ័យ Jiuxianqiao បានប្រញាប់ប្រញាល់ ទៅកាន់ទីនោះ ជាមួយនឹងរថយន្តពន្ធត់អគ្គីភ័យ ចំនួន ៣គ្រឿង។ យ៉ាងណាមិញ ក្រុមពន្ធត់អគ្គីភ័យ មិនអាចទៅដល់ ទាន់ពេលវេលានោះទេ ដែលជាហេតុធ្វើឲ្យ រថយន្តពណ៌ស ដ៏មានតម្លៃ មួយគ្រឿងនេះ ត្រូវបានភ្លើង លេបត្របាក់យកអស់ នៅសល់តែតួខាងមុខ នៃរថយន្ត តែប៉ុណ្ណោះ។ ទោះជាយ៉ាងណា ប៉ូលីស កំពុងធ្វើការស៊ើបអង្កេត ពីមូលហេតុនៃការឆេះនេះ។ ក្នុងនោះដែរ មានការលើកឡើង ពីសំណាក់មនុស្សនៅទីនោះថា ពួកគេបានលឺសម្លេងផ្ទុះឡើង។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះករណីនេះ? សូមទស្សនាវីដេអូខាងក្រោម៖









ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]