ភ្នំពេញ ៖ ក្រុមក្មេងស្ទាវ មានស្រី មានប្រុស ប្រមាណជាង១០នាក់ ជិះម៉ូតូ៥ទៅ ៦ គ្រឿង បានព្រួតវាយទៅលើ យុវជនចំនួន ២នាក់ ជិះម៉ូតូមួយគ្រឿង ប្លន់យកដោយ សុវត្ថិភាព ខណ:យុវជនរង គ្រោះចេញពីក្លឹបអារីណា កាលពីវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្សនៅវិទ្យាល័យ បឹងត្របែក សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

សមត្ថកិច្ចបានឲ្យដឹងថា យុវជន ២ នាក់ខាងលើនេះទី ១ ឈ្មោះ ម៉ម រតនា ភេទប្រុស អាយុ ២៥ ឆ្នាំ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ និងទី ២ ឈ្មោះ រាជ ភេទប្រុស អាយុ ១៩ ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា ។ ម៉ូតូរបស់ពួកគេដែលត្រូវក្រុមក្មេងស្ទាវព្រួតវាយយកទៅបាត់ខាងលើនេះម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK-2774 ។       

ជនរងគ្រោះបាននិយាយ រៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ពួកគេបានជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ចេញពីក្លឹបរាំកម្សាន្ត អារីណា ធ្វើដំណើរតាមបណ្តោយ ផ្លូវលេខ ៤៨៤ ឡើងទៅផ្លូវព្រះមុនីវង្ស រហូតដល់ ចំណុចកើតហេតុ ស្រាប់តែមានក្រុមក្មេងស្ទាវប្រុសស្រីប្រមាណ១០ នាក់ ជិះម៉ូតូ ៥ទៅ ៦ គ្រឿង មកព័ទ្ធវាយទៅ លើពួកគេ បណ្តាលឲ្យរងរបួសបែកមុខបែកមាត់ ហើយក្រុមក្មេងស្ទាវខាងលើបានលើកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនបាត់ដោយ សុវត្ថិភាព ។

ក្នុងករណីនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់នគរបាលមូលដ្ឋាន ចុះមកអន្តរាគមន៍ភ្លាមៗ ផងដែរ ប៉ុន្តែក្រុមជនសង្ស័យរត់គេចខ្លួនបាត់អស់ទៅហើយ ។ ប៉ុន្តែសមត្ថកិច្ចខណ្ឌចំការមន បានត្រឹមតែ ហៅជនរងគ្រោះ សួរនាំ និងដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ទុកជាឯកសារ សម្រាប់ធ្វើការស្រាវជ្រាវនាពេលក្រោយទៀត ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]