កាលពីមុនមានបច្ចេកវិទ្យា ដែលអាចរក្សាទីតាំងទូរស័ព្ទរបស់អ្នក នៅពេលដែលថ្មអស់ ឬ អាចផ្ញើរសារបានមួយ នៅពេលដែលថ្មអស់ ចុះបើមានទូរស័ព្ទដែលប្រើប្រាស់ មិនចេះអស់ថ្ម តើអ្នកនឹងទិញប្រើដែរ ឬ ទេ?

គ្រាន់តែលឺដំណឹងនេះភ្លាម វាបានធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍ ពីបច្ចេកវិទ្យាថ្មីមួយហៅថា Wysips ដែលប្រើប្រាស់កញ្ចក់មួយផ្ទាំង ធ្វើជាអេក្រង់ទូរស័ព្ទ វាអាចស្រូបយកថាមពលពន្លឺ បំលែងទៅជាថាមពលកំលាំងអគ្គីសនី សាកថ្មទូរស័ព្ទដោយស្វ័យប្រវត្តិ។

កញ្ចក់ថ្លា Crystals នេះអាចដាក់នៅពីលើអេក្រង់ទូរស័ព្ទ ឬ ក្ដារចុច Tablet និងនាឡិកាទំនើបផងបានផងដែរ។ ថាមពលពន្លឺ ១០នាទី អាចបំលែងទៅជាថាមពលអគ្គីសនី ថ្មទូរស័ព្ទ៤នាទី។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ គំនិតច្នៃប្រឌិតថ្មីមួយនេះ? បើវាបានមកដល់កម្ពុជា តើអ្នកនឹងទិញវាប្រើដែរ ឬ ទេ? 

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]