ខេត្តកណ្តាល ៖ រថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ បើកគេចម៉ូតូជ្រុលបុកបង្គោលភ្លើងមួយ ដើមបាក់ដាច់ជាពីរ រួចបន្តបុកចូលផ្ទះប្រជាពលរដ្ឋ ធ្វើឱ្យម្ចាស់ផ្ទះភ័យព្រលឹងចុងសក់ ដែលគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់នេះកើតឡើង កាលពីវេលាម៉ោង ២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ កញ្ញា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ២ មុខផ្សារតាខ្មៅថ្មី ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

អ្នកបើករថយន្តត្រូវបានគេស្គាល់ឈ្មោះម៉ៅ វីរៈ អាយុ២៨ឆ្នាំ រស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ រងរបួសស្រាល ។

តាមប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2R-0331 បើកតាមផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើត ហេតុមានម៉ូតូមួយគ្រឿងជិះគ្នា២នាក់ បើកបញ្ច្រាស់ផ្លូវ ពេលនោះរថយន្តក៏បានបើកគេចជាហេតុ បណ្តាលឱ្យរេចង្កូតបុកបង្គោលភ្លើងបាក់ និងបន្តបុកចូលផ្ទះប្រជាពលរដ្ឋតែម្តង ។

ទោះបីបែបណាហេតុការណ៍នេះ មិនបណ្តាលឱ្យនរណាម្នាក់ ស្លាប់បាត់បង់ជិវិត គ្រាន់តែរថយន្តរងការខូចខាតស្ទើរតែទាំងស្រុង ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]