បន្ទាយមានជ័យ ៖ ពលរដ្ឋនៅស្រុកម៉ាឡៃម្នាក់ កំពុងភ្ជួរដីចំការ កិនមីនតោន ផ្ទុះប៉ើង ដូចសី ស្លាប់មួយរំពេច កាលពីវេលាម៉ោង ១ និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២ នៅចំណុច ខាងត្បូងភូមិសន្តិភាព ប្រហែល ១.០០០ ម៉ែត្រ ស្ថិតក្នុងភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកម៉ាឡៃ បានឲ្យដឹង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១២ ថា ជនរងគ្រោះឈ្មោះ អ៊ុន សុភ័ណ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ មុនពេលកើតហេតុ ជនរងគ្រោះ បានបើកគោយន្តកន្រ្តៃតែម្នាក់ឯង យកមកព្យួរដីចំការ តាំងពីព្រឹក រហូតដល់ពេលពិសារបាយ ថ្ងៃត្រង់រួចរាល់ ទើបឈប់សម្រាក បន្ទាប់ពីពិសារបាយថ្ងៃត្រង់ ក៏ចាប់ផ្តើមព្យួរដីបន្ត ទៀត លុះកំពុងតែបើកព្យួរដី ស្រាប់តែបើកជាន់មីន បណ្តាលឲ្យផ្ទុះប៉ើងដូចសីតែម្តង មនុស្សស្លាប់ភ្លាមៗមួយរំពេចព្រោះរបួសមុខ និងខ្លួនប្រាណយ៉ាងធ្ងន់ធ្ងរ ចំណែក ត្រាក់ទរ័ភ្ជួរ ត្រូវបានខូចខាតទាំងស្រុង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ មានប្រជាពលរដ្ឋប្រុស-ស្រីចំនួន ០៩ នាក់ បានជិះគោយន្តទៅដក ដំឡូង បានបើកទៅជាន់មីនតោន ក្នុងចំការបណ្តាលឲ្យស្លាប់ ០៨ នាក់ រងបួសធ្ងន់ម្នាក់ នៅចំណុចភូមិបន្ទាយទី២ ឃុំអូរំព័រ ស្រុកម៉ាឡៃ ផងដែរ ៕

ដោយ ៖ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]