កាលពីព្រឹកថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៣ ម្សិលមិញនេះ នៅក្នុងសឹង្ហបុរី ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងពេក បានបង្កឲ្យមានទឹកជំនន់ និងបណ្ដាឲ្យផ្លូវមួយចំនួន ស្ទះចរាចរណ៍ជាច្រើនម៉ោងផងដែរ។

តាមសារព័ត៌មានរបស់ស្ទ្រេតថាម បានឲ្យដឹងថា នៅលើផ្លូវ Dunearn មានដើមឈើមួយដើម បានធ្លាក់ចំរថយន្ដ២គ្រឿង ដែលហេតុការណ៍នេះ រឹតតែបង្កឲ្យមានការស្ទះចរាចរណ៍ ក្រោយពីមានភ្លៀង និងទឹកជំនន់នោះ។ ជាមួយគ្នានោះ តំបន់ដែលមានទឹកជន់នោះ មានដូចជា Pandan Kechil, Sime Darby Centre, Sunset, Alexandra Canal ក្បែរផ្លូវ Zion, Delta និង Commonwealth ផងដែរ។ តែចរាចរណ៍បានដំណើរការឡើងស្រួលវិញ បន្ទាប់ពី ៣ម៉ោងក្រោយមក។

គ្រប់ទីកន្លែង និងគ្រប់ប្រទេសតែងតែមានទឹកជន់ និងស្ទះចរាចរណ៍ ក្រោយពីមានភ្លៀងធ្លាក់ ដូចនេះសូមអ្នកបើកបរទាំងឡាយ ជួយសម្រួល អត់អោន និងគោរពគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់កុំឲ្យចរាចរណ៍កាន់តែតឹងតែងនោះ។

សូមទស្សនាវីដេអូទាំងអស់គ្នា៖











ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]