សម្រាប់រឿងប្លែកៗ គឺតែងតែឃើញមាននៅក្នុង ប្រទេសចិនជានិច្ចជាកាល តែអ្វីដែលកាន់តែខ្មាស់អៀនថែមទៀតនោះ គឺ ហេតុការណ៍ទាំងនោះ ក៏ត្រូវចាក់ផ្សាយ តាមបណ្ដាសារព័ត៌មាន និងទូរទស្សន៍ដ៏ធំនៅលើពិភពលោក ដូចជា CNN ផងដែរ។

យ៉ាងណាមិញ តាមប្រភពព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានក្មេងប្រុសម្នាក់ បានជាប់គាំងនៅក្នុងចន្លោះជញ្ជាំងពីរ ដោយសារតែចង់រើស PSP របស់ខ្លួន។ ជាមួយគ្នានោះ ក្មេងប្រុសនេះត្រូវបានគេស្គាល់ឈ្មោះថា Zhang បានជាប់ខ្លួននិងរើទៅណាមិនរួច ក្រោយពីព្យាយាម ជួយសង្គ្រោះ PSP ដែលបានធ្លាក់ចូលក្នុងចន្លោះរវាងអគារពីរ។ ទោះជាយ៉ាងណា ក៏មានអ្នកជួយសង្គ្រោះបានទៅដល់ទីនោះ និងបានវាយកម្ទេចផ្នែកខ្លះនៃជញ្ជាំងដើម្បីជួយ ក្មេងប្រុសនេះចេញរួច។

យ៉ាងណាក្ដីហេតុការណ៍នៃការជួយ សង្គ្រោះក្មេងប្រុសវ័យជំទង់នេះ ក៏ត្រូវបានទូរទស្សន៍ CNN ដែលជាស្ថានីយ៍សារព័ត៌មាន និងប៉ុស្ដន៍ទូរទស្សន៍ដ៏ធំនោះ ក៏បានចាក់ផ្សាយហេតុការណ៍នេះផងដែរ ដែលនោះអាចមានន័យថា ពិភពលោកទាំងមូលបានឃើញដូចគ្នាផងដែរ។ ម្យ៉ាងវិញទៀត ក៏បានឲ្យដឹងថា មានប្រជាជនចិនជាច្រើននាក់ មានភាពអៀនខ្មាស់រួចម្ដងហើយ ដែលទាក់ទងនឹងស្ដ្រីម្នាក់ជាប់ខ្លួន នៅចន្លោះជញ្ជាំង ដោយសារតែចង់ដើរផ្លូវកាត់នោះ នឹងត្រូវផ្សាយតាម CNN ផងដែរ តែនៅពេលនេះរឹតតែបង្កើនភាពអៀនខ្មាស់មួយកម្រិតទៀត និងមិនដឹងយកមុខទៅទុកឯណានោះទេ។

តើប្រិយមិត្ដយល់ថា នេះជារឿងមួយ ដែលធ្វើឲ្យអៀនខ្មាស់ ដូចដែលប្រជាជនទាំងនោះលើកឡើងដែរឬទេ?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]