ភ្នំពេញៈ កាលពីពាក់កណ្តាល ខែសីហាកន្លង ទៅតារាសម្តែង កញ្ញា ឆយី ធ្លាប់បានត្រូវ ព្រនង់ការរិះគន់ យ៉ាងចាស់ដៃ ពីមហាជន ម្ដងរួចមកហើយ ក្រោយពីនាងបានសម្ញែង ភាពសិចស៊ី ជ្រុលហួសហេតុពេក ក្នុងកម្មវិធីសាធារណៈ។ បន្ថែមទៀតកាលពីថ្មីៗនេះ ក៏មានសារព័ត៌មានចុះផ្សាយ ថានាងព្រហើនក្នុង ការស្លៀកពាក់ ធ្វើឲ្យនាងបង្ហាញ ប្រតិកម្មភ្លាមៗ តែម្ដង។

ចាប់តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ ក្នុងកម្មវិធី “អាណាចក្រតារា” ប្រចាំឆ្នាំ២០១៣ តារាសម្តែងមាន ឈ្មោះល្បីគួរសម កញ្ញា ឆយី ធ្លាប់ជាមុខព្រួញ ក្នុងការរិះគន់ ពីសំណាក់មហាជន ក្រោយពីនាងបាន ស្លៀកពាក់បញ្ចេញ សាច់ដើមទ្រូង សរខ្ចីទ្រលុកទ្រលន់ ដោយនាងស្លៀក រ៉ូបពណ៌ក្រហម បិទត្រឹមតែចុងសុដន់។ ក្រោយពីក្រសែភ្នែ កមហាជនជាច្រើន បានធ្វើការរិះគន់ យ៉ាងចាស់ដៃ ទៅលើនាង រហូតធ្វើឲ្យនាងត្រូវ ចាកចេញពីកម្មវិធីមកវិញ ទាំងដែលកម្មវិធីទើបតែ ដំណើការបាន ពាក់កណ្តាលទីតែប៉ុណ្ណោះ ។

ចំពោះការរិះគន់នោះ ត្រូវអន់ថយទៅវិញ ក្រោយពីមានសារព័ត៌មាន ក្នុងស្រុកជាច្រើន បានចុះផ្សាយសម្ដី ចេញមុខសុំទោស ជាសាធារណៈ របស់នាងរួចមក ។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែមាន សារព័ត៌មានក្នុងស្រុកមួយ បានយករូបថត សិចស៊ីស្លៀកពាក់ បញ្ចេញគល់សុដន់ ដោយគេចាត់ទុកថា ការស្លៀកពាក់បែបព្រហើន ក្នុងនាមជាតារាល្បី និងក្នុងនាមជាមនុស្ស របស់មហាជន។

តាមរយៈការចុះផ្សាយនោះ ត្រូវបានស្រីស្រស់ធ្មេញជំពើស ឆយី បញ្ចេញប្រតិកម្ម ថាការស្លៀក ពាក់នោះមិនមែន ក្នុងកម្មវិធីសិល្បៈ បើកចំហរជាសាធារណៈទេ គឺជាកម្មវិធីក្រៅរង្វង់សិល្បៈ ដោយនាងសរសេរ ជាភាសាខ្មែរនៅលើ Facebook របស់នាងថា"ទៀត! ទៅញុំាការមិត្តភក្តិ សោះខុសដែរ យូរៗទៅមិនដឹងស្លៀកអីទេ..?" ។
មិនតែប៉ុណ្ណោះ នាងថែមទាំងបានប្រាប់ទៀតថា "ខ្ញុំពិតជាហួសចិត្តណាស់ នៅពេលមា នព័ត៌មានបែបនោះ ចុះផ្សាយម្តងៗ ទាំងដែលរូបនោះ ថតតាំងពីឆ្នាំមុនមកម្ល៉េះ.. "៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]