មនុស្សយន្តស្រី Geminoid F ដែលផលិតដោយអ្នកវិទ្យាសាស្រ្តជប៉ុន ត្រូវបានគេយកទៅបង្ហាញ នៅបណ្ដាប្រទេសនានា ។ ថ្មីៗនេះ Geminoid F មានវត្តមាននៅផ្សាទំនើបមួយ ក្នុងទីក្រុង ហុងកុង ។

លោក Hiroshi Ishihguro ដែលជាបង្កើត Geminoid F ក្នុងតម្លៃតែ ១១០០០០ ដុល្លាសហរដ្ឋអាមេរិក បានប្រាប់ថា Geminoid F មានកាយវិការ ៦៥ បែប ដែលច្រើនជាងមនុស្សយន្តដ៏ទៃទៀត ។

ក្នុងវីដេអូទីមួយ Geminoid F បានប្រាប់ដល់ពិធីការនីថា នាងបានទិញសម្លៀកបំពាក់របស់នាង នៅទីក្រុងហុងកុង ហើយចុងក្រោយសួរពិធីការនីថា សម្លៀកបំពាក់របស់នាងស្អាតដែរទេ។ បន្ទាប់ពីប្រាប់ ទស្សនិកជនពីអ្វីដែល Geminoid F បាននិយាយ ពិធីការនីឆ្លើយតបទៅនឹង Geminoid F វិញថាសម្លៀកបំពាក់របស់នាងស្អាតណាស់ ។ Geminoid F បានតបទៅវិញដោយអរគុណជាភាសាជប៉ុន។

ក្នុងវីដេអូទីពីរ Geminoid F ច្រៀងចម្រៀងមនោសញ្ចេតនាមួយបទ ។ សូមពិនិត្យមើលទឹកមុខរបស់នាង ។

ក្នុងវីដេអូទីបី Geminoid F ជួបនឹងម្ចាស់រូបរាងរបស់នាងដែលជាមនុស្សធម្មតា ។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]