ភ្នំពេញ៖ មន្រ្តីយោធាម្នាក់ ដែលស្រវឹង ស្រាជោគ បានបើកម៉ូតូ ជ្រុលទៅបុក អ្នកជិះម៉ូតូពីមុខ បណ្តាលឲ្យដួល រងរបួសធ្ងន់បែកក្បាល កាលពីវេលាម៉ោង ៥៖៤០នាទី ល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៣នេះស្ថិតនៅតាមផ្លូវ ជាតិលេខ ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ សែម វឿន អាយុ៤០ឆ្នាំ មុខរបររត់ ម៉ូតូឌុប នៅរស់នៅ ភូមិថ្នល់បែក សង្កាត់ចោមចៅ ជិះម៉ូតូ C125 ពាក់ស្លាកលេខ ក្រចេះ1B-0147។ សមត្ថកិច្ច បានបន្តថា មុនពេលកើតហេតុ ខណៈជនរងគ្រោះ កំពុងជិះម៉ូតូ ស្រាប់តែជនបង្ក ដែលមានសភាពស្រវឹងជោគ បានបើកម៉ូតូមកពីក្រោយ បុកមួយទំហឹង បណ្តាលឲ្យដួល សន្លប់តែម្តងទៅ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវ បានដឹកបញ្ជូនទៅមន្ទីរពេទ្យ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]