ប្រិយមិត្តស្នេហាវិស័យចម្រៀងបរទេស ជាពិសេសបទចម្រៀងកូរ៉េ ប្រាកដជាទន្ទឹមរងចាំ បទចម្រៀងថ្មីៗ របស់ក្រុមនារីដ៏ល្បីល្បាញ Girls’ Generation របស់កូរ៉េខាងត្បូង យូរណាស់មកហើយ។

អ្វីដែលគួរឲ្យរំភើបនោះគឺ ផលិតកម្មអេសអិម អ៊ីនធើធេនមិន បានបង្ហាញជូនជាសាធារណៈ នូវបទចម្រៀងថ្មីរបស់ Girl’s Generation ដែលមានចំណងជើងថា “Galaxy Supernova” កាលពីថ្មីៗកន្លងទៅនេះ។

បទចម្រៀងនេះ ពិតជាគួរឲ្យចាប់អារម្មណ៏ ដោយសមាជិកក្នុងក្រុម Girls’ Generation ទាំងអស់បានតុបតែងខ្លួនយ៉ាងស្អាតជាមួយនឹង សម្លៀកបំពាក់ពណ៌ចម្រុះ រំលេចដោយភ្លើងLED យ៉ាងស្រស់បំព្រង ដែលទស្សនាយូរៗទៅ ចម្រៀងមួយនេះ ដូចជាស្រដៀងនឹងបទចម្រៀងចាស់ “Gee” បេះបិទ។


ដូចនេះ បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូចម្រៀងខាងក្រោមនេះ៖

ដោយ RoMeo

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]