កាលពីថ្មីៗនេះ យោងតាមគេហទំព័រកីឡាដ៏ធំមួយ របស់ចក្រភពអង់គ្លេស បានឲ្យដឹងថា កូនប្រុសរបស់លោក Jose Mourihno ឈ្មោះ Jose Mario អាយុ ១៤ ឆ្នាំបានផ្ទេរទៅលេងឲ្យក្លឹប Fulham ជាស្ថាពរហើយ ដោយក្លាយជាកីឡាករក្នុងឈុតកុមារ កន្លងទៅនេះ។

Mario កូនប្រុសលោក Mourinho ដែលលេងក្នុងទម្រង់ជាអ្នកចាំទីនោះ ធ្លាប់បានវឹកហាត់ ក្រោយការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ឳពុករបស់ខ្លួន កាលពីប៉ុន្មានឆ្នាំមុន ជាមួយក្លឹប Real Madrid ទើបចុងក្រោយសម្រេចចិត្ត ផ្ទេរមកកាន់ក្លឹប Fulham របស់អង់គ្លេស ក្នុងកិច្ចសន្យារយៈពេលតែ មួយឆ្នាំប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃលោក Jose Mourinho ជាគ្រូបង្វឹករបស់ ក្រុមតោខៀវ Chelsea បន្ទាប់ពីគាត់សម្រេចចិត្ត លាលែងពីតំណែងគ្រូបង្វឹក របស់ក្រុម Real Madrid កាលពីថ្មីៗនេះ។


តើប្រិយមិត្តយល់ថា Mario អាចក្លាយជាកីឡាករបាល់ទាត់អាជីព រឺ គ្រូបង្វឹកអាជីព ដូចឳពុករបស់គេ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ