វីដេអូឃ្លីបមួយ ត្រូវបានបង្ហោះលើ បណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីសកម្មភាព មនុស្សប្រុសមួយក្រុម វាយទៅលើ បុរសជនបរទេសម្នាក់ យ៉ាងដំណំ រហូតបែកក្បាលហូរឈាមជោក។

ហេតុការណ៍នេះ ត្រូវបានថតដោយ អ្នកនៅកន្លែងកើតហេតុ ដែលមានទីតាំងស្ថិតនៅ តំបន់កំសាន្ត មួយកន្លែង ក្នុងប្រទេសថៃ។ បើតាមប្រភពវីដេអូ បានឲ្យដឹងថា បុរសជនបរទេសនេះ អាចនឹងមានការស្រវឹង ហើយដើរទៅលូកលាន់ បំពានដល់ស្រ្តីជាអ្នក លក់ ទើបបានជាធ្វើអោយ បងប្អូនសាច់ញាតិ របស់នាង មានការខឹងសម្បា យ៉ាងខ្លាំង រហូតទប់កំហឹងមិនបាន ក៏ព្រួតគ្នា វាយដំ ទៅលើបុរសជាជនបរទេសនោះ យ៉ាងចាស់ដៃ រហូតបែកក្បាលហូរឈាម ទំរាំមានអ្នកឃាត់។

សូមទស្សនាវីដេអូខាងក្រោម៖


តើប្រិយមិត្តយល់យ៉ាងណា?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]