ត្បូងពេជ្រមួយគ្រាប់ដែលមានទំហំ ១១៨ការ៉ាត់ ពណ៌ល្អឥតខ្ចោះ ត្រូវបានដាក់បង្ហាញនៅឯ Sotheby ទីក្រុងញ៉ូយក។

ហាងមួយកន្លែងដែលមានឈ្មោះល្បីល្បាញ នៅហុងកុង នឹងដាក់លក់ត្បូងពេជ្រ.ស ដ៏ធំមួយគ្រាប់នៅថ្ងៃទី៧ ខែតុលាខាងមុខនេះ នៅទីក្រុងញ៉ូយក ហើយការលក់នេះ នឹងជាប់ក្នុងកំណត់ត្រាពិភពលោកផងដែរ។ ត្បួងមួយគ្រាប់ ដែលត្រូវបានគេច្នៃចេញជារូបរាង ដ៏ស្រស់ស្អាត មានទំហំជិតស្មើនឹងពងមាន់មួយគ្រាប់ ត្រូវបានគេឲ្យឈ្មោះថា ជាគ្រាប់ត្បូងដ៏ធំបំផុតលើលោក។

កំណត់ត្រានៃការលក់ពេជ្រ កាលពីលើកមុន គឺមានតម្លៃ ២៧លានដុល្លារ ដែលត្បូងពេជ្រមានទំហំ ១០១ការ៉ាត់ តែប៉ុណ្ណោះ ចំពោះលើកនេះវិញ វាមានទំហំរហូតដល់ទៅ ១១៨ការ៉ាត់។ ក្នុងការដាក់ដេញថ្លៃថ្ងៃទី៧ ខាងមុខនេះ គេសង្ឃឹមថា វានឹងមានតម្លៃពី ២៨លាន ទៅ ៣៥លានដុល្លារអាមេរិក។

តើប្រិយមិត្តយល់យ៉ាងណាចំពោះត្បូងពេជ្រមួយគ្រាប់នេះ? បើមានបំណងចង់ដេញថ្លៃយកត្បូងនេះ អាចធ្វើដំណើរទៅទីក្រុងញ៉ូយកបាន៖ 





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]