នារីជនជាតិ តៃវ៉ាន់ ម្នាក់ឈ្មោះ សា ហ្វា សាន់ បានចំណាយពាក់កណ្ដាល នៃប្រាក់ខែរបស់នាង និង លុយសន្សំទាំងអស់ សម្រាប់អាពាហ៍ពិពាហ៍ក្នុងថ្ងៃអនាគត របស់នាង ដើម្បីចូលរួមទស្សនាការសម្ដែងផ្ទាល់ របស់ក្រុមចម្រៀង កូរ៉េ SHINee ។

ដោយសារការលះបង់ខ្ពស់ ដើម្បីគាំទ្រក្រុមប្រចាំចិត្តរបស់នាង នាងបានត្រូវស្ថានីយទូរទស្សន៍ កូរ៉េ KBS អញ្ជើញឲ្យចូលកម្មវិធីមួយ និង ជួបជាមួយក្រុម SHINee ផ្ទាល់ ។ ក្នុងកម្មវិធីនោះនាងបានប្រាប់ ទស្សនិកជនជាភាសាកូរ៉េ ថានាងបានចំណាយលុយប្រាក់ខែពាក់កណ្ដាល និង លុយសន្សំដើម្បីអាពាហ៍ពិពាហ៍​ របស់នាង ដើម្បីទិញសំបុត្រយន្ដហោះ និង ចូលទស្សនាការប្រគំតន្រ្ដីរបស់ ក្រុម SHINee មិនឲ្យរំលងមួយឡើយ ។ នាងធ្វើដំណើរទៅប្រទេសកូរ៉េមួយខែពីរដង ។

នាង សា ហ្វា សាន់ ជាគ្រូបង្រៀនអក្សរសាស្រ្ដចិននៅកោះតៃវ៉ាន់ ដែលទទួលបានប្រាក់ខែជិត ១២០០ ដុល្លារក្នុងមួយខែ ។ នាងក៏បានប្រាប់ថាបន្ទាប់ពីបានជួប ក្រុម SHINee ផ្ទាល់មក នាងប្រហែលជាមិនអាចរកបុរស ដែលនាងអាចរៀបការបានទេ ព្រោះថានាងមានស្តង់ដាខ្ពស់ ក្នុងការជ្រើសរើសបុរសជាគូអនាគត។ នាងនិយាយបែបលេងសើចទៅ Taemin ដែលជាសមាជិកក្រុម SHINee ម្នាក់ថានាងមិនអនុញ្ញាតឲ្យលោក Taemin រៀបការជាដាច់ខាត។

សា ហ្វា សាន់

SHINee

Taemin

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]