ខេត្តកណ្តាល ៖ បុរសចំណាស់ម្នាក់ កំពុងជិះកង់តាមផ្លូវ ត្រូវរថយន្តធុនធមបើកបុក ពីក្រោយ ហើយកិនខ្ទេចត្រឹមចង្កេះ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលា១២ និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី៥ កញ្ញា ២០១៣ នៅចំណុចមុខវត្តព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

ប៉ូលិសចរាចរណ៍ក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះឈ្មោះហេង សៃសែ ហៅគោ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ បើតាមសាក្សីឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ជិះកង់តែម្នាក់ឯងអែបស្តាំតាមផ្លូវ កៅស៊ូខាងក្រោយវត្តព្រែកសំរោង ដោយនៅដៃកង់មានបាយមួយថង់ផង ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ស្របពេលនោះក៏មានរថយន្តធុនធំមួយគ្រឿងដែលគេស្គាល់ថា ជារថយន្តដឹកគ្រឿងសំណង់បើកយ៉ាងលឿន មកពីក្រោយបានបុកកង់ជនរង គ្រោះពេញទំហឹងបណ្តាលឱ្យដួល និងកិនពីលើជនរងគ្រោះត្រឹមចង្កេះចុះក្រោមស្លាប់ភ្លាមៗយ៉ាង អាណោចអាធ័ម។

ក្រោយកើតហេតុរថយន្តបង្កហេតុបានរត់គេចបាត់ ស្រមោល ចំណែកសពជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅលំនៅឋានធ្វើបុណ្យ តាមប្រពៃ
ណី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]