ថ្ងៃនេះអាជ្ញាធរក្នុងប្រទេសចិន ប្រមូលត្រីងាប់បានប្រមាណជាង ១០០តោន ដែលងាប់ដោយសារការបំពុល ពីជាតិអាម៉ូញាក់ ចេញពីរោងចក្រគីមីមួយ។

អ្នកស្រុកនៅកន្លែងកើតហេតុ បាននិយាយថា មានត្រីជាច្រើនបានអណ្ដែតពាសពេញផ្ទៃទន្លេ ហ្វូហឺ (Fuhe) នៅចំកណ្ដាលប្រទេសចិន ដែលគ្របដណ្ដប់ជាង ២៥គីឡូម៉ែត្រនៃទន្លេ។ ក្រសួងបរិស្ថាន ការពារគ្រោះមហន្តរាយ ប្រចាំខេត្ត ហួប៉ី (Hubei) បានស្ដីបន្ទោសដល់ក្រុមហ៊ុនក្នុងស្រុក Hubei Shuanghuan Science and Technology Stok Co. ដែលបានបង្ករឲ្យមានគ្រោះមហន្តរាយនេះឡើង។

មានប្រជាជនប្រមាណ ១,៦០០គ្រួសារ ដែលរស់នៅតាមដងទន្លេ ហើយប្រកបរបរនេសាទ កំពុងតែមានការភ័យខ្លាច បាត់បង់មុខរបរ និងពុលស្លាប់។ មានទូកនេសាទប្រមាណ ១៥០ទូក និងអ្នកនេសាទ បានខាតអស់ ១១,៤០០ដុល្លារ ក្នងមួយថ្ងៃ។ បើយើងមិនបានចាប់អារម្មណ៍ ខ្មោចត្រីដែលអណ្ដែលលើទឹក ហាក់ដូចជាព្រឹលសអញ្ចឹង។

ក្រសួងបរិស្ថាន បានប្រកាសជាសាធារណៈថា ត្រីដែលងាប់ទាំងនោះ មិនអាចយកទៅបរិភោគបានឡើយ តែប្រជាជនអាចប្រើប្រាស់ទឹកទន្លេបាន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ បញ្ហាខាងលើនេះ? សូមទស្សនារូបភាពខាងក្រោម៖















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]