យោងតាមប្រភពព័ត៌មានបរទេសមួយ បានឲ្យដឹងថា ស្រ្តីម្នាក់ ត្រូវបានប៉ូលីស ចាប់ខ្លួន ក្រោយពីរកឃើញថា នាងបានលួចយកប្រាក់មិត្តប្រុសរបស់នាង ចំនួន ៥០០០ដុល្លារអាមេរិក និង យកមកលាក់ទុក ក្នុងគូទ របស់ខ្លួន។

បុរសជាមិត្តប្រុស មានឈ្មោះ បបប៊ី ហ្គូលី អាយុ ៤៦ឆ្នាំ បានរាយការណ៍ដល់ប៉ូលីស ក្រោយពីខ្លួន មានការសង្ស័យលើមិត្តស្រីរបស់ខ្លួន ឈ្មោះ គ្រីសទី ប្លេក ថាជាអ្នកលួចប្រាក់ ព្រោះគាត់ តែងតែបាត់ប្រាក់ ដោយមិនដឹងមូលហេតុទាល់តែសោះ។ បន្ទាប់មក គាត់បានរៀបចំ អន្ទាក់មួយ ដើម្បីធ្វើជាភស្តុតាង ដោយគាត់បាន ទុកប្រាក់ចំនួន ៥០០០ដុល្លារអាមេរិក នៅនឹងស្រោមសំបុត្រ ២ច្បាប់ ក្នុងកាបូបស្ពាយមួយ រួចយកទៅ ទុកចោល នៅលើ តុឈើហ្គេមបាល់ទាត់ប្រើដៃ ហើយគាត់ក៏ចូលទៅគេងបាត់ទៅ។ ក្រោយមក នៅពេលដែលគាត់ភ្ញាក់ឡើង ម៉ោងប្រមាណជា ១ទៀបភ្លឺ គាត់បានរកឃើញថា ប្រាក់ទាំងនោះ ត្រូវបាន លួចយកចេញពីកាបូប បាត់អស់ ទើបគាត់ ចាប់ផ្តើម សួរដេញដោល មិត្តស្រីរបស់គាត់ អំពីរឿងបាត់ប្រាក់នេះ រហូតទាល់តែនាង សារភាពថាពិតជាបានយកមែន និង បានលាក់ទុក ជាប់នៅក្នុងគូទរបស់ខ្លួន។ យ៉ាងណាមិញ ដោយមិនអាចយកចេញបាន និង ថែមទាំងមាន ឈាមចេញមកទៀតនោះ នាងក៏ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីយកប្រាក់ ដែលជាភស្តុតាងទាំងនោះ ចេញមកវិញ ហើយនាងត្រូវបានជាប់ទោស ពីបទ លួច ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]