Champagne Communications ជាក្រុមហ៊ុនថ្មីមួយ ដែលដើរតួយ៉ាងសំខាន់ក្នុងវិស័យ ផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជា ថ្មីៗនេះ បានដំណើរការយុទ្ធនាការផ្សព្វផ្សាយ ម៉ាកសញ្ញាដំបូងរបស់ខ្លួនសម្រាប់ធនាគារ Advanced Bank of Asia (ធនាគារ ABA) តាមរយៈស្ពតពាណិជ្ជកម្ម “គូបក្រហម” ដែលបង្កើតឡើងជាធនាគារមួយ “សម្រាប់ប្រជាជនកម្ពុជា ដោយជនជាតិកម្ពុជា”។

កញ្ញា Karen Marquez នាយកផ្នែកសេវាអតិថិជនប្រចាំក្រុមហ៊ុន Champagne Communications បានមានប្រសាសន៍ថា “ភាពច្នៃប្រឌិតក្នុងការបង្កើតស្ពតពាណិជ្ជកម្ម នេះ គឺផ្តោតទៅលើគុណតម្លៃនៃធនាគារ ABA តាមរយៈការបង្ហាញរូបសញ្ញាគូបក្រហមរបស់ធនាគារ ក្លាយមកជាសកម្មភាពការងារប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ហើយស្ពត ពាណិជ្ជកម្មនេះ គូសបញ្ជាក់ឲ្យឃើញថា ធនាគារ ABA គឺជាធនាគារសម្រាប់ប្រជាជន កម្ពុជាទាំងអស់គ្នា”។

កញ្ញា Marquez បានបន្ថែមថា “នៅប្រទេសកម្ពុជា វាពិតជាសំខាន់ណាស់ក្នុងការ ជួយឲ្យអតិថិជនយល់ច្បាស់ពីម៉ាកសញ្ញាមួយ តាមរយៈសកម្មភាពប្រចាំថ្ងៃរបស់ ពួកគេ។ ហើយស្ពតពាណិជ្ជកម្ម “គូបក្រហម” នេះ បានបង្កើតឡើងដោយផ្សារភ្ជាប់រវាង ប្រជាជនកម្ពុជា និងធនាគារ ABA”។

យោងតាមប្រសាសន៍លោក Zokhir Rasulov នាយកផ្នែកទីផ្សារធនាគារ ABA បានឲ្យ ដឹងថា យុទ្ធនាការ Champagne ពិតជាល្អ និងគួរឲ្យចាប់អារម្មណ៍ណាស់។ គាត់បាន មានប្រសាសន៍ថា “នៅពេលធ្វើការជ្រើសរើសក្រុមហ៊ុនផ្សព្វផ្សាយ យើងបានសម្រេច ជ្រើសយកក្រុមហ៊ុនភ្នាក់ងារដែលថ្មី និង មានគំនិតថ្មីៗប្រកបដោយភាពច្នៃប្រឌិត សម្រាប់ឱកាសទីផ្សារក្នុងតំបន់។ គោលបំណងរបស់យើង គឺដើម្បីជួយលើកកម្ពស់ ម៉ាកសញ្ញាធនាគារ ABA ក្នុងវិស័យធនាគារ ហើយយើងជឿថា ពាណិជ្ជកម្មនេះនឹង ជួយយើងឲ្យសម្រេចបាននូវជោគជ័យ”។

ក្រុមហ៊ុន Champagne Communications បានចាប់ផ្តើមដំណើរការនៅចុងឆ្នាំ 2012 និងបានបង្ហាញខ្លួនជា ‘ដៃគូផ្នែកទំនាក់ទំនងពាណិជ្ជកម្មជំនាន់ក្រោយ’ របស់កម្ពុជា។ ដោយមានគោលបំណង ជួយដល់ការទំនាក់ទំនងពាណិជ្ជកម្មឲ្យកាន់តែល្អប្រសើរ តាមរយៈការផ្តល់ចំណេះដឹងល្អៗដល់អ្នកប្រើប្រាស់ម៉ាកសញ្ញា ដោយផ្សារភ្ជាប់ជាមួយ អតិថិជន ព្រមទាំងបង្កើតបទពិសោធន៍ និងការទំនាក់ទំនងម៉ាកសញ្ញាដ៏ល្អ។

ចាប់តាំងពីដំណើរការមក  Champagne មានអតិថិជនជាច្រើនរួមមាន Aeon Mall, មន្ទីរពេទ្យ Bumrungrad, DKSH Cambodia, GlaxoSmithKlin និង Eau Kulen ៕





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]