ភ្នំពេញៈ អ្នកដែល ប្រើប្រាស់ឯកសណ្ឋានរបស់សមត្ថកិច្ចមិនបានត្រឹមត្រូវ គឺប្រឈមនឹងការចាប់ខ្លួន នេះបើតាមការអះអាងពីមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ។

មេបញ្ជាការរង និងជាប្រធានមន្ទីរផែនការប្រតិបត្តិការ នៃបញ្ជាការលោក  គង់ គីនី បានឲ្យដឹងថា ឯកសណ្ឋាន របស់សមត្ថកិច្ច វិទ្យុទាក់ទង(អាយឌី) កាំភ្លើងខ្លី កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ត្រូវបានសមត្ថកិច្ចដកហូត បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយពី សមត្ថកិច្ចបានពង្រាយកម្លាំងជាច្រើ ននាក់ធ្វើការត្រួតពិនិត្យ អាវុធជាតិផ្ទុះ អ្នកប្រើប្រាស់ឯក សណ្ឋានសមត្ថកិច្ច មិនត្រឹមត្រូវ និងស្លាកលេខរថយន្ត ពាក់ស្លាកលេខ(ខ.ម)  នៅតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែក លៀប ខណ្ឌឫស្សីកែវ គោលបំណងពង្រឹងសន្តិសុខសង្គម។

លោក គង់ គីនី បានបញ្ជាក់ថា សមត្ថកិច្ចនឹងមានចំណាត់ការរហូតប្រសិនបើនៅតែមានមនុស្ស មួយចំនួនល្មើសច្បាប់ និងរឹងទទឹងទៅនឹងវិធានការរបស់សមត្ថកិច្ច ដោយសារតែកន្លងមកមានជនឆ្លៀត ឱកាសមួយចំនួនបានក្លែងបន្លំសមត្ថកិច្ច ទៅប្រព្រឹត្តបទល្មើសផ្សេងៗដូចជាចរាចរណ៍ឈើគ្រញូងខុសច្បាប់ ជួញដូរគ្រឿងញៀនខុសច្បាប់ និងលួចឆក់ប្លន់ជាដើម ដែលទង្វើរទាំងនេះ ត្រូវបានសមត្ថកិច្ចចាត់ទុកថា ជាអំពើដែលសង្គមស្អប់ខ្ពើម។

ប្រជាពលរដ្ឋបានលើកឡើងថា ជនសង្គមងងឹតមួយចំនួននៅតែបន្តប្រព្រឹត្តទង្វើផ្តេសផ្តាស់ ដូចជាក្លែង បន្លំធ្វើជាសមត្ថកិច្ចទៅបំភ័ន្តភ្នែកប្រជាពលរដ្ឋ ហើយជនទាំងនេះភាគច្រើនតែងតែទៅទិញឈុតឯកសណ្ឋាន សមត្ថកិច្ចនៅផ្សារទឹកថ្លា ចំកណ្តាលរាជធានីភ្នំពេញតែម្តង៕

ដោយៈ ទេព មនោ 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]