យោងតាមសារព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា នារីរូបស្រស់ពីរនាក់ បានវាយតបគ្នាតាមដងផ្លូវ ក្បែរការិយាល័យប្រៃសណីយ “SingPost Centre” ស្ថិតក្នុងប្រទេសសឹង្ហបុរី ដើម្បីបុរសជនជាតិបង់ក្លាដេសម្នាក់។

ហេតុការណ៏នេះបានកើតឡើង កាលពីថ្ងៃ០១ ខែកញ្ញា កន្លងទៅនេះ ហើយនារីរូបស្រស់ទាំងពីរនាក់នោះ ត្រូវបានគេស្គាល់ថា ជាស្រីបំរើតាមផ្ទះ។

បើតាមអ្នកដែលបានឃើញហេតុការណ៏នេះ បានប្រាប់ឲ្យដឹងថា ហេតុការណ៏នេះបានកើតឡើង ដោយសារតែនារីម្នាក់ បានទាមទារទូរស័ព្ទពីនារីម្នាក់ទៀត ដើម្បីស្វែងរកភ័ស្តុតាង ដោយសង្ស័យថាពួកគេទាំងពីរ មានស្នេហាលួចលាក់ និងថតរូបជាមួយគ្នា។

យ៉ាងណាមិញ គេមិនបានដឹងថា ហេតុការណ៏នេះបញ្ចប់ទៅយ៉ាងណានោះទេ ប៉ុន្តែគេគ្រាន់តែដឹងថា នារីជាអ្នកបំរើពីរនាក់នោះ វាយតបគ្នាទៅវិញទៅមក ដើម្បីប្រុសម្នាក់ ដែលនេះអាចនិយាយបានថា ជាស្នេហាត្រីកោណ៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]