អ្នកលក់នៅហាងទំនិញមួយកន្លែង ក្នុងទីក្រុង Marionville សហរដ្ឋអាមេរិក ត្រូវបានចោរប្រដាប់អាវុធម្នាក់ ភ្ជង់ប្លន់ តែមិនបានសំរេច ព្រោះតែ រូបគាត់ តាំងស្មារតីបានល្អ។

តាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពី យប់ថ្ងៃអាទិត្យ កន្លងទៅនេះ ដោយពេលនោះ មានបុរសម្នាក់ កំពុងជក់បារីផងនោះ ដើរចូលមកក្នុងហាងកើតហេតុខាងលើ រួចក៏បានដកកាំភ្លើងខ្លី ភ្ជង់បុរសជាអ្នកលក់ម្នាក់ ដើម្បីប្លន់យកប្រាក់ តែបែរជាត្រូវ អ្នកលក់នោះ ដកកាំភ្លើងខ្លី នៅនឹងចង្កេះ ភ្ជង់មុខវិញ ទើបធ្វើអោយចោរនោះ ដើរចេញទៅវិញ ដោយមិនមានការ ផ្ទុះអាវុធនោះទេ។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]