ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច ខណ្ឌមានជ័យ បានប៉ះគ្នាជាមួយចោរប្លន់ បណ្ដាលឱ្យរង របួសម្នាក់ កាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០១៣ នៅចំណុច កោះនរា ស្ថិតក្នុង សង្កាត់និរោធ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានបានឱ្យដឹងថា អ្នករងរបួស នៅក្នុងហេតុការណ៍បង្ក្រាបចោរប្លន់នោះ មានឈ្មោះមុំ រចនា ភេទប្រុស អាយុ៣០ឆ្នាំ ជាមន្ដ្រីនគរបាលប៉ុស្ដិ៍ព្រែកឯង ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យដើរតែម្នាក់ឯងក្នុងភូមិ ហើយធ្វើសកម្មភាពលួច ម៉ូតូប្រជាពលរដ្ឋ ខណៈនោះប្រជាពលរដ្ឋ ក៏បានស្រែកឆោឡោ ហើយនគរបាលមូលដ្ឋាន ក៏បានជួយអន្តរាគមន៍ ធ្វើឲ្យជនសង្ស័យបាញ់ មកលើសមត្ថកិច្ច បណ្តាលឲ្យត្រូវនគរបាលម្នាក់តែម្តង។

ប្រភពព័ត៌មាន បានបន្តថា ក្រោយបាញ់ត្រូវនគរបាល ហើយនោះ ជនសង្ស័យ ក៏បានលើកម៉ូតូរបស់នគរបាល ម៉ាក ស្មាស់  ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AB-0969 ជិះទៅបាត់ ដោយទុកម៉ូតូជនរងគ្រោះ ដែលលួចបាន នៅកន្លែងកើតហេតុ ។

ប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា ម៉ូតូរបស់មន្រ្តីនគរបាល ដែលចោរយកទៅនោះ បានរកឃើញហើយ គឺចោរបានយក ទៅផ្លុងចោលនៅខាងក្រោយ ផ្ទះប្រជាពលរដ្ឋ ភូមិប្ញស្សីស្រស់ សង្កាត់និរោធ ខណ្ឌមានជ័យ ។

នៅក្នុងហេតុការណ៍ លោកស្នងការ និងលោកស្នងការរង ជួន ណារិន្ទ ក៏បានបញ្ជាកម្លាំង នគរបាល ស្រាវជ្រាវ តាមចាប់ជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសផងដែរ ។

























បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]