កាលពីយប់អាធ្រាតម្សិមិញនេះ មានការប្រកួតវាយតែននីស ពានរង្វាន់ US Open វគ្គ៨នាក់ចុងក្រោយ ចំនួន២គូ ដោយលទ្ធផលបានសម្រេច ពោលគឺ Rafael Nadal នឹងឡើងទៅប៉ះ Richard Gasquet ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្ត នាថ្ងៃសៅរ៍ ខាងមុខនេះ។

ការប្រកួតរវាងកីឡាករ Rafael Nadal នឹងកីឡាករ Tommy Robredo បានបញ្ចប់ទៅយ៉ាងងាយស្រួល ដោយ Rafael Nadal យកឈ្នះទាំងបីស៊ិច ក្នុងលទ្ធផល ៦-០ ៦-២ និង ៦-២។ ក្នុងនោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កីឡាករលំដាប់លេខ ២ពិភពលោកនេះ មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ក្នុងពានរង្វាន់ US Open នេះ។


ងាកទៅការប្រកួតទី២វិញ គឺការប្រកួតរវាងកីឡាករ Richard Gasquet នឹង David Ferrer ក៏បានបញ្ចប់កាលពីយប់ថ្ងៃពុធ កន្លងទៅនេះដែរ ដោយកីឡាករលំដាប់លេខ៨ ពិភពលោក Gasquet យកឈ្នះយ៉ាងលំបាកទៅលើ កីឡាករលំដាប់លេខ៤ ពិភពលោក Ferrer ដោយលទ្ធផល ៦-៣ ៦-១ ៤-៦ ២-៦ និង ៦-៣។


គួរបញ្ជាក់ផងដែរថា នាយប់អាធ្រាតថ្ងៃនេះ នឹងមានការប្រកួត២គូទៀត ក្នុងវគ្គ៨នាក់ចុងក្រោយ ដោយ Djokovic ជួប Youzhny ខណៈ Murray ស្វាគមន៍ Wawrinka ផងដែរ។

តើប្រិយមិត្តយល់ថា កីឡាកររូបណានឹងឈ្នះពានរង្វាន់ US Open ឆ្នាំ ២០១៣នេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]