ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវប៉ូលិសស្រុក ព្រៃកប្បាសឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបុរសរូបនេះផឹកស៊ីស្រវឹង រួចឡើងលើផ្ទះស្ត្រីរងគ្រោះបម្រុង ធ្វើសកម្មភាពរំលោភ តែត្រូវស្ត្រីរងគ្រោះដឹងខ្លួនទាន់ស្រែកឆោឡោបង្កការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង១ និង៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ កញ្ញា ២០១៣ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ។

ជនសង្ស័យត្រូវគេស្គាល់ឈ្មោះគិម ប៉ុន អាយុ៥៤ឆ្នាំ មានប្រពន្ធ និងកូន៥នាក់ រីឯស្ត្រីរងគ្រោះ ឈ្មោះស.ន អាយុ៤៨ឆ្នាំ មានប្តី និងកូន៣នាក់ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះដេកនៅលើផ្ទះតែម្នាក់ឯង ចំណែកជនសង្ស័យបន្ទាប់ពីផឹកស៊ីស្រវឹង បានឡើងទៅលើផ្ទះស្ត្រីរងគ្រោះ រួចធ្វើសកម្មភាពបម្រុងរំលោភត្រូវ នាងភ្ញាក់ដឹងខ្លួនទាន់ស្រែក ឆោឡោផ្អើលដល់សមត្ថកិច្ចចាប់ខ្លួនភ្លាមៗតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេ និងស្ត្រីរងគ្រោះមានទំនាក់ ទំនងស្នេហាលួចលាក់ជាមួយគ្នា ហើយធ្លាប់រួមរ័កជាមួយគ្នាចំនួន ៤លើកមកហើយ ហើយនៅលើកចុងក្រោយនេះត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។

ទោះជាយ៉ាងណា ជនសង្ស័យត្រូវប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តនៅថ្ងៃស្អែកនេះ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]