កាលពីពេលថ្មីៗនេះ ស្ដ្រីជាម្ដាយម្នាក់ បានតក់ស្លុតជាខ្លាំង ក្រោយពីប្រទះឃើញ កូនស្រីទាំងពីរនាក់របស់ខ្លួុន កំពុងតែរួមភេទ។

តាមសារព័ត៌មានបរទេសបានឲ្យដឹងថា ស្ដ្រីនេះមានឈ្មោះថា Nonkazimulo Dube អាយុ ៣៩ឆ្នាំ ជាអ្នករស់នៅក្នុងទីក្រុង Bulawayo ប្រទេស Zimbabwe ។ នៅក្នុងនោះអ្វីដែលអ្នកស្រី មិនដែលនឹកស្មានដល់នោះ គឺអ្នកស្រីបានប្រទះឃើញ កូនស្រីទាំងពីរបានប្រើប្រាស់ ប្រដាប់ភេទមនុស្សប្រុសសប្បនិមិត្ដដែលអាចឲ្យធ្វើញ័រនោះ ទៅលើគ្នាទៅវិញទៅមក។ យ៉ាងណាមិញ កូនស្រីទីមួយ មានឈ្មោះថា Grace អាយុ ២៧ឆ្នាំ រីឯកូនទី២គឺ Mitchell Dube អាយុ ២២ឆ្នាំ តែអ្នកទាំងពីរមិនមែនជាបងប្អូនបង្កើតនឹងគ្នានោះទេ ដោយ Grace ជាកូនស្រីចុង ហើយអ្នកទាំងពីរបានមកសួរសុខទុក្ខអ្នកស្រីនៅទីនេះ ដោយសារតែអ្នកទាំងពីរបានទៅរស់នៅអាហ្រ្វិកខាងត្បូង។

នៅក្នុងហេតុការណ៍នោះ បានឲ្យដឹងថា អ្នកស្រីបានដើររករបស់ម្យ៉ាង តែរកមិនឃើញសោះ ដូចនេះអ្នកស្រីក៏ទៅបន្ទប់កូនស្រីទាំងពីរ ដើម្បីរកមើលរបស់នោះ។ តែនៅពេលដែលអ្នកស្រី គោះទ្វារគឺគ្មាននរណាម្នាក់ឆ្លើយតប និងលឺសម្លេងចម្រៀងយ៉ាងខ្លាំងចេញពីបន្ទប់ ដោយខ្លាចមានរឿងអ្វីកើតឡើង អ្នកស្រីក៏បើកទ្វារចូល ក៏ប្រទះឃើញ កូនស្រីទាំងពីរស្ថិតនៅក្នុងសភាពអាក្រាត និងកំពុងតែរួមភេទជាមួយនឹង របស់សប្បនិមិត្ដនោះ។

ជាក់ស្ដែងណាស់ អ្នកស្រីមិនចង់ឲ្យមានបញ្ហាច្រើន អ្នកស្រីក៏ត្រលប់ទៅបន្ទប់គេង  ដើម្បីឲ្យកូនស្រីទាំងពីរស្ងប់អារម្មណ៍ និងនិយាយគ្នានៅថ្ងៃស្អែក។ តែនៅពេលដែលក្រោកឡើង អ្នកស្រីបានឃើញសំបុត្រមួយច្បាប់ និងសរសេរថា ពួកគេសុំទោស ឥលូវពួកគេធំពេញវ័យហើយ ម្យ៉ាងវិញទៀត ពួកគេមិនមែនខ្ទើយ ស្រីស្រឡាញ់ស្រីនោះទេ គឺពួកគេគ្រាន់តែមើលខ្សែភាពយន្ដ និងធ្វើតាមតែប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយពីមានហេតុការណ៍នេះ អ្នកស្រី Nonkazimulo Dube ចាប់ផ្ដើមធ្លាក់ខ្លួនឈឺ ដោយសារតែហេតុការណ៍នោះ ពិតជាធ្វើឲ្យរំខានដល់ផ្លូវចិត្ដអ្នកស្រី។ 

តើប្រិយមិត្ដយល់យ៉ាងណា ដែលអ្នកទាំងពីរប្រកែកថា អ្នកទាំងពីរមិនមែនខ្ទើយនោះទេ គ្រាន់តែធ្វើតាមលំនាំខ្សែភាពយន្ដតែប៉ុណ្ណោះ?

 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]