អ្នកស្រី Joanne Macfarlane អាយុ ៤៤ឆ្នាំ បានស្រួលឡើងវិញ ក្រោយពីតម្រងនោមរបស់គាត់ បានវះកាត់ផ្លាស់ប្ដូរថ្មី ពីលោក Gordon Henry អាយុ ៥៤ឆ្នាំ ដែលជាអតីតស្វាមីរបស់គាត់។

លោក Gordon Henry ធ្វើគ្រប់យ៉ាងនៅពេលដែលអតីតភរិយាគាត់ឈឺ ដូចជាច្របាច់ជើង នាំទៅបន្ទប់ទឹក ទិញសំលៀកបំពាក់ថ្មី និងទិញម្ហូបដែល Joanne ចូលចិត្តទៀតផង។ លោក Gordon និងអ្នកស្រី Joanne ធ្លាប់ជាប្ដីប្រពន្ធនឹងគ្នា ថែមទាំងមានកូនប្រុសមួយទៀត កាលពី២០ឆ្នាំមុន តែដោយសារតែលោក Gordon ជាមនុស្សមិនល្អ មិនសមធ្វើជាប្ដីល្អ និងឪពុកល្អ ពួកគេក៏សំរេចចិត្តបែកគ្នា តាំងពីកូនប្រុសរបស់គាត់អាយុបាន ៣ខែ។

រហូតដល់ពេលនេះ លោក Gordon បានទទួលដំណឹងថា អតីតប្រពន្ធរបស់គាត់ឈឺធ្ងន់ និងត្រូវការតម្រងនោមព្យាបាល គាត់ក៏បានស្ម័គ្រចិត្ត បរិច្ចាគតម្រងនោមរបស់គាត់ ឲ្យទៅនាង តែពេលនោះពួកគេមិនមានទំនាក់ទំនង អ្វីជាមួយនឹងគ្នាឡើយ គាត់គ្រាន់តែចង់ជួយដល់នាង។ លោក Gordon មានប្រសាសន៍ថា គាត់ចង់សងនូវអ្វីដែលគាត់បានធ្វើខុស ដល់ Joanne ហើយគាត់មិនចង់ឃើញ កូនរបស់គាត់ធំឡើងដោយគ្មានម្ដាយនោះទេ។

ដោយសារតែទង្វើរបស់គាត់ បានធ្វើឲ្យអ្នកស្រី Joanne រំភើបចិត្ត ហើយទទួលនូវការិច្ចាគពីលោក Gordon ហើយពួកគេ ក៏បានរស់នៅជាមួយគ្នាឡើងវិញម្ដងទៀត។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ចំណងស្នេហារវាងពួកគាត់ទាំងពីរ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]