ជារៀងរាល់ឆ្នាំ ទស្សនាវដ្តី Forbes តែងតែធ្វើចំណាត់ថ្នាក់ ក្លឹបបាល់ទាត់ដែលមានជាងគេ ទាំង១០នៅលើ ពិភពលោក ដោយយោងទៅលើ តម្លៃខ្លួនរបស់ក្លឹប។

ចម្លែកអ្វីឆ្នាំនេះ ក្រុមដែលធ្លាប់តែគ្របតំណែង លេខមួយអស់រយៈពេល ៩ឆ្នាំ ក្រុមបិសាចក្រហម Manchester United បែរជាចាញ់ ក្រុមយក្សស Real Madrid របស់អេស៉្បាញទៅវិញ។

ដូចនេះ ថ្ងៃនេះ ខ្មែរឡូតនឹងធ្វើការបង្ហាញជូន ក្លឹបដែលមានជាងគេ ទាំង១០លើពិភពលោក ដូចខាងក្រោម៖

លេខ ១៖ Real Madrid របស់អេស៉្បាញ

តម្លៃក្លឹប ៣ ៣០០លានដុល្លារ     ប្រាក់ចំណូល ៦៥០លានដុល្លារ/ឆ្នាំ     អ្នកគាំទ្រ ១៨០លាននាក់


លេខ ២៖ Manchester United របស់អង់គ្លេស

តម្លៃក្លឹប ៣ ១៦៥លានដុល្លារ     ប្រាក់ចំណូល ៥០២លានដុល្លារ/ឆ្នាំ     អ្នកគាំទ្រ ៣៥០លាននាក់


លេខ ៣៖ Barcelona របស់អេស៉្បាញ

តម្លៃក្លឹប ២ ៦០០លានដុល្លារ     ប្រាក់ចំណូល ៦១៣លានដុល្លារ/ឆ្នាំ     អ្នកគាំទ្រ ២៦០លាននាក់


លេខ ៤៖ Arsenal របស់អង់គ្លេស

តម្លៃក្លឹប ១ ៣២៦លានដុល្លារ     ប្រាក់ចំណូល ៣៦៨លានដុល្លារ/ឆ្នាំ     អ្នកគាំទ្រ ១១៥លាននាក់


លេខ ៥៖ Bayern Munich របស់អាឡឺម៉ង់

តម្លៃក្លឹប ១ ៣០៩លានដុល្លារ     ប្រាក់ចំណូល ៤៦៨លានដុល្លារ/ឆ្នាំ     អ្នកគាំទ្រ ៥០លាននាក់


លេខ ៦៖ AC Milan របស់អ៊ីតាលី

តម្លៃក្លឹប ៩៤៥លានដុល្លារ     ប្រាក់ចំណូល ៣២៦លានដុល្លារ/ឆ្នាំ     អ្នកគាំទ្រ ៩៨លាននាក់


លេខ ៧៖ Chelsea របស់អង់គ្លេស

តម្លៃក្លឹប ៩០១លានដុល្លារ     ប្រាក់ចំណូល ៤០៩លានដុល្លារ/ឆ្នាំ     អ្នកគាំទ្រ ១៤០លាននាក់


លេខ ៨៖ Juventus របស់អ៊ីតាលី

តម្លៃក្លឹប ៦៩៤លានដុល្លារ     ប្រាក់ចំណូល ២៤៨លានដុល្លារ/ឆ្នាំ     អ្នកគាំទ្រ ២១លាននាក់


លេខ ៩៖ Manchester City របស់អង់គ្លេស

តម្លៃក្លឹប ៦៨៩លានដុល្លារ     ប្រាក់ចំណូល ៣៦២លានដុល្លារ/ឆ្នាំ     អ្នកគាំទ្រ ២៤លាននាក់


លេខ ១០៖ Liverpool របស់អង់គ្លេស

តម្លៃក្លឹប ៦៥១លានដុល្លារ     ប្រាក់ចំណូល ២៩៦លានដុល្លារ/ឆ្នាំ     អ្នកគាំទ្រ ៧០លាននាក់


តើក្លឹបដែលប្រិយមិត្តគាំទ្រ មាននៅក្នុងចំណាត់ថ្នាក់ទាំង១០ ខាងលើដែររឺទេ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]