ខេត្តកណ្តាល ៖ បុរសជាកម្មករម្នាក់ត្រូវកម្មករសំណង់ ដូចគ្នាចាប់ប្រគល់ឱ្យនគរបាល ចាត់ការតាមច្បាប់ បន្ទាប់ពីផឹកស្រាស្រវឹង ហើយទាញពូថៅដេញកាប់មេការ ឱ្យរងរបួសចំនួនពីរពូថៅយ៉ាងដំណំ កាលពីវេលាមោ៉ង១១យប់ថ្ងៃទី៣ កញ្ញា ស្ថិតនៅភូមិព្រែកសំរោងទី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្ត្រីប៉ូលិសព្រហ្មទណ្ឌក្រុងតាខ្មៅបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន ពីបទប្រើអំពើហិង្សាដោយចេតនានេះឈ្មោះអ៊ូ សុខហឿន អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែវាល ឃុំស្រែវាល ស្រុងស្ទឹងត្រង់ ខេត្តកំពង់ចាម មានមុខរបរជាកម្មករសំណង់ ស្នាក់នៅភូមិសង្កាត់កើតហេតុ ។ ចំណែកជនរងគ្រោះឈ្មោះ ឡុញ សុភាព អាយុ២៣ឆ្នាំ ជាមេការសំណង់នៅភូមិឃុំ កើតហេតុបានរងរបួសត្រង់ស្មាខាងស្តាំ និងកំភួនដៃខាងស្តាំ ។

មន្ត្រីប៉ូលិសបានបន្តទៀតថា នៅយប់កើតហេតុ ជនសង្ស័យឈ្មោះ សុខហឿន បានផឹកស្រាជាមួយកម្មករសំណង់ដូចគ្នា នៅក្នុងការដ្ឋានរហូតដល់ម៉ោង១១យប់ក៏ស្រវឹងគ្រប់ៗគ្នា ហើយអ្នកផ្សេងបាននាំគ្ នាចូលទៅដេកអស់ ប៉ុន្តែឈ្មោះ សុខហឿន មិនព្រមចូលទៅដេកនៅតែស្រែកឡូឡា តែម្នាក់ឯងខ្លាំងៗនាំឱ្យរំខានដល់អ្នកដទៃ។ ដោយទ្រាំមិនបានមេការឈ្មោះ ឡុញ សុភាព ដែលជាជនរងគ្រោះបាន ចេញទៅឃាត់កុំឱ្យស្រែកឡូឡា ព្រោះយប់ជ្រៅទៅហើយនាំឱ្យរំខានដល់គេឯង ពេលនោះក៏បានទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច ។

ដោយសារ សុខហឿន ស្រវឹងខ្លាំងផង ក៏ខឹងបានស្ទុះទៅយកពូថៅដេញកាប់ទៅលើមេការ បណ្តាលឱ្យត្រូវចំស្មាខាងស្តាំ មួយកន្លែង និងកំភួនដៃមួយកន្លែងទៀតរងរបួសយ៉ាងដំណំ ដែលបង្កឱ្យផ្អើលឆោឡោឡើងដល់កម្មករផ្ សេងៗទៀតមកព័ទ្ធចាប់ឈ្មោះសុខហឿន ភ្លាមៗតែម្តង និងបានប្រគល់ឱ្យប៉ូលិសចាត់ការតាមផ្លូវច្បាប់ ។បច្ចុប្បន្នជនសង្ស័យបានបញ្ជូន ទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]