រាជធានីភ្នំពេញ ៖ យុវជនមួយក្រុមមានគ្នា ៣នាក់ជិះម៉ូតូស្តេប ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1W-2708 ចូលចាក់សាំង ស្រាប់តែមានជនមួួយក្រុមទៀតមានម៉ូតូ៥គ្រឿង បានចូលទៅដល់ក៏ហូតខ្សែ ក្រវាត់វាយប្រហារបណ្តាល ឱ្យរងរបួស៣នាក់ កាលពីវេលាមោ៉ង ៨និង៥០នាទីយប់ថ្ងៃទី២ កញ្ញា តាមផ្លូវលេខ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ អ្នកជិះម៉ូតូស្តេប៣នាក់បានចូលចាក់ សាំងស្រាប់តែជនមួយក្រុមទៀតជិះម៉ូតូ៥គ្រឿង មកដល់ក៏ហូតខ្សែក្រវាត់វាយទៅលើជន៣នាក់នេះ ដែលកំពុងចាក់សាំងធ្វើឱ្យមានការប្រវាយ ប្រតប់គ្នាផ្អើលពេញស្ថានីយប្រេងឥន្ធនៈ និងមនុស្សចោមរោមណែនណាន់តាន់តាប់ ហើយជនបង្កបាននាំគ្នារត់ឡើងជិះម៉ូតូគេចខ្លួន ។ ស្របពេលនោះសមត្ថកិច្ចប៉ូលិសប្រចាំការនៅ ជិតកន្លែងកើតហេតុឃើញដូចនេះក៏បានជិះម៉ូតូដេញតាម ចាប់បានជនបង្កហេតុ និងម៉ូតូមួយគ្រឿង រួមទាំងជនរងគ្រោះ៣នាក់ផងដែរ ។

ទាក់ទិននឹងករណីខាងលើ យុវជនទាំងពីរក្រុមមិនដឹង ជាមានរឿងគំនុំ ឬទំនាស់មកពីកន្លែងណាទេ ទើបបានជាចូលទៅវាយតប់គ្នានៅស្ថានីយ ប្រេងឥន្ធនៈបង្កឱ្យមានការភ្ញាក់ផ្អើល ។ក្រោយពេលកើតហេតុ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលវាល វង់បានឃាត់ខ្លួន៤នាក់ ទាំងក្រុមជនរងគ្រោះ និងជនបង្កហេតុ ព្រមទាំងម៉ូតូ២គ្រឿង រីឯកាតាបពួកគេនៅពេលនគរបាលឆែកឆេរឃើញសុទ្ធតែដុំថ្ម យកទៅសាកសួរនៅប៉ុស្តិ៍ រួចហើយធ្វើការអប់រំណែនាំ ហើយក៏ដោះលែងឱ្យទៅវិញអស់ទាំងយប់ ដោយមិនរកពីមូលហេតុ និងអត្តសញ្ញាណរបស់ក្រុមយុវជនទាំងនោះទេ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]