យោងតាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ បានកើតឡើងនៅភាគខាងលិច ប្រទេស ស៊ុយអែត ដោយសារតែរថយន្តក្រុងមួយគ្រឿង បានបើកបុកដើមឈើជាច្រើនដើម បណ្តាលឲ្យអ្នកដំណើរ ៤០នាក់ លើនោះ ទទួលរងរបួស។

យ៉ាងហោចណាស់ អ្នកដំណើរ ៦នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅកាន់ មន្ទីរពេទ្យ ក្រោយពីអ្នកបើករថយន្តក្រុង ព្យាយាមកាច់ចង្កូត គេចពីសត្វកំប្រុកមួយក្បាល ដែលវាព្យាយាមរត់ឆ្លងថ្នល់ រួចក៏រេទៅបុកដើមឈើ អស់ជាច្រើនដើម ទំរាំរថយន្តក្រុង មួយគ្រឿងនេះឈប់។ យ៉ាងណាមិញ នេះសបញ្ជាក់ពីទឹកចិត្ត និង ការគោរពដល់ជីវិតអ្នកដទៃ ពីសំណាក់ អ្នកបើកបររថយន្តក្រុងរូបនេះ មិនថាជាជីវិតសត្វក៏ដោយ ហើយក្នុងនោះដែរ គាត់បាននិយាយ នៅពេលនោះ គាត់អាច បើកបរក្នុងល្បឿនដែលបានកំណត់ ប៉ុន្តែដោយសារ តែចង់ទុកឪកាស អោយសត្វកំប្រុកនោះ ឆ្លងថ្នល់។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]