កូនឆ្មាដ៏គួរអោយអាណិតមួយក្បាល មានភ្នែកតែមួយគ្រាប់ ទើបនឹងកើត មិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែ ងាប់ទៅវិញ កាលពីសប្តាហ៍មុន កន្លងទៅនេះ ក្នុងទីក្រុង ណេជាំង ខេត្ត ស៊ីឈួន ភាគខាងលិច ប្រទេសចិន។

កូនឆ្មាពណ៌ស មួយក្បាលនេះ ពូជ Persian កើតមកមានប្រវែង ១០សង់ទីម៉ែត្រ។ បើតាមការឲ្យដឹងពីម្ចាស់កូនឆ្មានេះ ឈ្មោះ Wang គាត់បាននិយាយថា វាបានងាប់ទៅវិញ ក្រោយពេល កើតបានមួយម៉ោង ហើយគាត់បានប្រញាប់ប្រញាល់ បញ្ជូនវាទៅកាន់ពេទ្យសត្វដែរ ដើម្បីសង្គ្រោះ ក្រោយពីឃើញថា វាមានរូបរាងចម្លែក មិនធ្លាប់ជួបឡើយ។ យ៉ាងណាមិញ កូនឆ្មានេះ កើតមក គ្មានច្រមុះនោះទេ ហើយបើតាមការឲ្យដឹងពី ពេទ្យសត្វម្នាក់ ឈ្មោះ សេង បានប្រាប់ថា កូនឆ្មានេះ អាចនឹងងាប់ ដោយសារតែគ្មានខ្យល់ដកដង្ហើម គ្រប់គ្រាន់។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]