យោងតាមសារព័ត៌មាន huffingtonpost បានឲ្យដឹងថា ក្មេងប្រុសដ៏គួរឲ្យស្រលាញ់ ជនជាតិកាណាដា អាយុ ៦ឆ្នាំម្នាក់ ត្រូវក្មេងប្រុសអាយុក្រោម ១២ឆ្នាំម្នាក់ទៀត ធ្វើឲ្យរងរបួស រហូតស្លាប់បាត់បង់ជីវិត។

បើតាមសម្តីប៉ូលីសបានប្រាប់ឲ្យដឹងថា ក្មេងប្រុសរងគ្រោះ មានឈ្មោះថា Lee Bonneau រស់នៅក្នុងខេត្ត Saskatchewan ទីក្រុង Regina ប្រទេសកាណាដា បានស្លាប់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីរងរបួស ដោយសារការវាយប្រហារ ពីក្មេងប្រុសអាយុក្រោម ១២ឆ្នាំម្នាក់។

ប៉ូលីសបានបន្តទៀតថា ក្មេងទាំងពីរនាក់នេះ មិនដែលស្គាល់គ្នាឡើយ ពីមុនមក។

ទោះបីជាយ៉ាងនេះក៏ដោយ ប៉ូលីសមិនអាចឃាត់ខ្លួន ក្មេងប្រុសបង្កហេតុបានឡើយ ព្រោះក្មេងប្រុសរូបនោះ នៅមិនទាន់គ្រប់អាយុ៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]