ប្រិយមិត្តស្នេហាវិស័យកីឡាបាល់ទាត់ ប្រាកដជា បានដឹងហើយថា ព្រឹត្តិការណ៍ដោះដូរកីឡាករ បាល់ទាត់ ទើបតែបញ្ចប់ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយគេសង្កេតឃើញមាន ការលក់ ទិញ និងខ្ចីជើង ជាច្រើន រវាងក្លឹបបាល់ទាត់ធំៗក្នុងតំបន់អឺរ៉ុប។

ក្នុងនោះ យើងសង្កេតឃើញក្លឹបធំៗ ក្នុងតំបន់អឺរ៉ុបជាច្រើន បានចំនាយដើមទុនជាច្រើនលើសលប់ ដើម្បីនាំចូល កីឡាករដែលខ្លួនពេញចិត្ត និងដើម្បីពង្រឹង ទម្រង់លេងរបស់ក្លឹប និងជួយឲ្យក្លឹបទទួលបានពានរង្វាន់ ឲ្យបានច្រើនក្នុងរដូវកាលថ្មីនេះផងដែរ។

ដូចនេះ ខ្មែរឡូតនឹងបង្ហាញជូន កីឡាករថ្លៃជាងគេទាំង១០ ជូនប្រិយមិត្តបានដឹងច្បាស់ ដូចខាងក្រោម៖

លេខ ១៖ Gareth Bale - ១០០ លានអឺរ៉ូ (ជាង១៣១ លានដុល្លារ)


លេខ ២៖ Edison Cavani - ៦៤.៥ លានអឺរ៉ូ (ប្រហែល ៨៥ លានដុល្លារ)


លេខ ៣៖ Falcao - ៦០ លានអឺរ៉ូ (៧៩ លានដុល្លារ)


លេខ ៤៖ Neymar - ៥៧ លានអឺរ៉ូ (៧៥ លានដុល្លារ)


លេខ ៥៖ Mesut Ozil - ៥០ លានអឺរ៉ូ (ជាង ៦៥ លានដុល្លារ)


លេខ ៦៖ James Rodriguez - ៤៥ លានអឺរ៉ូ (ជាង ៥៩ លានដុល្លារ)


លេខ ៧៖ Fernandinho - ៤០ លានអឺរ៉ូ (ជាង ៥២ លានដុល្លារ)


លេខ ៨៖ Willian - ៣៨ លានអឺរ៉ូ (៥០ លានដុល្លារ)


លេខ ៩៖ Mario Gotze - ៣៧ លានអឺរ៉ូ (ជាង ៤៨ លានដុល្លារ)


លេខ ១០៖ Gonzalo Higuain - ៣៧ លានអឺរ៉ូ (ជាង ៤៨ លានដុល្លារ)


តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះកីឡាករទាំង ១០នេះ? សូមកុំភ្លេច ចូលរួមលេងល្បែង ស្តេចទាយបាល់ របស់ខ្មែរឡូតទាំងអស់គ្នា!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]