ហ្វេសប៊ុក ជាបណ្តាញទំនាក់ទំនងសង្គម ដ៏មានប្រជាប្រិយភាពបំផុត នៅលើពិភពលោក ដែលមានអ្នកប្រើប្រាស់ យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅជុំវិញពិភពលោក ប៉ុន្តែពេលនេះ ស្រាប់តែមានក្រុមហ៊ុនជំនួញខាងការ៉េម មកពីប្រទេសក្រូអាត បានដាក់ឈ្មោះ អោយការ៉េម របស់ខ្លួនថា ហ្វេសប៊ុក (Facebook) ទៅវិញ។

លោក អេដមឺ និង អីពប៊ី អាឌីលី ជាបងប្អូននឹងគ្នា បានបើកហាងលក់ការ៉េម ប្រភេទ Valentino លើកោះ Murter នៃក្រុង Tisnom ប្រទេសក្រូអាត។ យ៉ាងណាមិញ ក្រោយពីកត់សម្គាល់ ឃើញថា កូនស្រីអាយុ ១៥ឆ្នាំ របស់ខ្លួន បានចំណាយពេលវេលាជាច្រើនម៉ោង ក្នុងការលេង ហ្វេសប៊ុកនេះ ទើបបានជាគាត់ Admir ផុសចេញនូវគំនិត ក្នុងការបង្កើតការ៉េម មួយប្រភេទ និង ដាក់ឈ្មោះអោយថា Facebook នេះតែម្តង។ គាត់បានបង្កើតនូវការ៉េមពណ៌ស មួយប្រភេទ លាយជាមួយនឹងទឹកស៊ីរ៉ូ ពណ៌ខៀវ និង ដាក់រូបសញ្ញា Facebook ដោតនៅលើនោះ។ នៅទីបំផុត ជំនួញរបស់គាត់ បានទទួលជោគជ័យយ៉ាងខ្លាំង ក្នុងរដូវក្តៅនេះ ហើយការទទួលបាន ការចាប់អារម្មណ៍ និង ពេញនិយមនេះ មិនមែនមកពី អតិថិជន ចូលចិត្តខ្លាំង នូវរសជាតិរបស់វា ដែលមានរសជាតិ ស្ករកៅស៊ូ និង ស្ករគ្រាប់ នោះទេ តែដោយសារតែ ម៉ាកយីហោ Facebook នេះតែម្តង។ ទោះជាយ៉ាងណា សំរាប់ការយក Facebook មកប្រើប្រាស់នេះ បងប្អូនត្រកូល ដាឌីលី មិនទាន់សុំការអនុញ្ញាតពីលោក Mark Zuckerberg នៅឡើយនោះទេ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]