ភ្នំពេញ៖ កន្លងមកតារាចម្រៀងស្រី ៣ដួងរួចមកហើយ គឺកញ្ញា ទេព បូព្រឹក្ស រតនៈ ពិសី និង ពេជ្រ សូលីកា ធ្លាប់ត្រូវបានគេ យករូបថតរបស់នាង ទៅដាក់នៅ Page អនាមិកមួយ ប្រកាសលក់ខ្លួន ។ ពេលនោះ បានធ្វើឲ្យតារាចម្រៀង ស្រីទាំងពីរដួងនេះ ក្តៅចុងច្រមុះ នឹងត្រូវបានបណ្តាញ សារព័ត៌មានក្នុងស្រុក ចុះផ្សាយព្រោងព្រាត ។ ប៉ុន្តែតារាស្រី ទាំងអស់ខាងលើ មានតែនាង រតនៈ ពិសី ទេដែលមានប្រតិកម្ម រហូតដល់ថ្នាក់មាន វិធានការតាមផ្លូវច្បាប់ ចំពោះជនអនាមិក ដែលបានប្រព្រឹត្តិបែបនេះ មកលើនាងទៀតផង ទើបរឿងនេះបាន ស្ងប់ស្ងាត់ទៅវិញ ។

ដោយឡែក មិនយូរប៉ុន្មាន ស្រាប់តែថ្មីៗនេះ គេបានឃើញរូបភាព របស់តារាសម្តែង និយមសិចស៊ី កញ្ញា កុល ដាវី ត្រូវបានគេយក រូបភាពរបស់នាង បង្ហោះនៅក្នុង Page អនាមិកមួយ ដែលមានឈ្មោះថា Girls I do adore ។ នៅក្នុង Page “Girls I do adore” នេះដែរ ត្រូវបានគេដឹងថា គឺជា Page អនាមិក បង្ហោះសុទ្ធតែរូបភាពសិចស៊ី ។

ប៉ុន្តែនៅក្នុង Page អនាមិក សម្បូរទៅដោយ រូបភាពសិចស៊ីនេះដែរ ក៏ត្រូវបានគេឃើញថា មានតារាខ្មែរមួយចំនួន ផងដែរ ក្នុងនោះ គេបានស្គាល់យ៉ាងច្បាស់ គឺកញ្ញា កុល ដាវី ។

ជុំវិញបញ្ហានេះ LookingTODAY បានធ្វើការទំនាក់ទំនងទៅកាន់ កុល ដាវី នៅវេលាម៉ោង១០និង៣០ នាទីព្រឹកថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០១៣ នេះ ដើម្បីឲ្យនាងធ្វើការ បកស្រាយខ្លះៗ បញ្ជាក់ពីចំណាប់អារម្មណ៍ និងវិធានយ៉ាងណា ខ្លះលើបញ្ហានេះ ប៉ុន្តែពេលភ្នាក់ងារ ខលទូរស័ព្ទចូល បែរជាគ្មានអ្នកទទួល។ ដូច្នេះ LookingTODAY នឹងរង់ចាំការបកស្រាយពីនាង នៅពេលក្រោយ ដោយក្ដីរីករាយ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ ពិសី