បុរសម្នាក់បានប្រព្រឹត្តិកំហុស ដែលគ្មានមេត្តាធម៌ ទៅលើសត្វឆ្កែចិញ្ចឹមរបស់ខ្លួន ដោយទុកវាចោល នៅលើយ៉រផ្ទះ និងបានបង្អត់អាហារវាថែមទៀតផង។

យោងតាមសារព័ត៌មាន AsiaOne របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា បុរសម្នាក់មានឈ្មោះថា Roy Ling Chung Yee ត្រូវក្រុមអ្នកការពារសត្វ “SPCA” របស់ប្រទេសសឹង្ហបុរី ផាកពិន័យជាប្រាក់ ចំនួន ៥ពាន់ដុល្លារ បន្ទាប់ពីបុរសរូបនេះ បានទុកសត្វឆ្កែចិញ្ចឹមរបស់ខ្លួន នៅលើយ៉រផ្ទះចោល ថែមទាំងបង្អត់អាហារវាទៀតផង។

បើតាមសម្តីរបស់ក្រុមអ្នកការពារសត្វ “SPCA” បានប្រាប់ឲ្យដឹងថា នេះមិនមែនជាការធ្វើបាបសត្វ ដោយប្រើអំពើហិង្សាឡើយ ប៉ុន្តែនេះជាការធ្វើបាបសត្វដោយប្រយោល ព្រោះលោក Chung Yee បានទុកសត្វឆ្កែចោល នៅលើយ៉រផ្ទះ ឲ្យត្រូវខ្យល់ ត្រូវភ្លៀង ហើយថែមទាំងបង្អត់អាហារវាទៀត។

គួរបញ្ជាក់ផងដែរថា សត្វឆ្កែចិញ្ចឹមរបស់លោក Chung Yee គឺជាប្រភេទសត្វឆ្កែ “Border Collie” ហើយសត្វឆ្កែប្រភេទនេះ មានដើមកំណើតនៅក្នុងប្រទេស អង់គ្លេស ស្កតឡែន និង អ៊ីរ៉ង់។

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]