ខេត្តកណ្តាល ៖ បុរសជាមេការសំណង់ម្នាក់ ត្រូវកម្មករសំណង់ផឹកស្រវឹង កាប់២ពូថៅ របួសយ៉ាងដំណំ ខណៈពេលមេការរូបនេះ ចូលទៅឃាត់កុំឱ្យស្រែកឡូឡាពេលយប់ ហើយត្រូវកម្មករដូចគ្នា ព័ទ្ធចាប់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង១១ យប់ ថ្ងៃទី៣ កញ្ញា ២០១៣ នៅការដ្ឋានសំណង់ ស្ថិតក្នុងភូមិព្រែកសំរោងទី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ប៉ូលិសព្រហ្មទណ្ឌក្រុងតាខ្មៅបានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួន ពីបទហិង្សាឈ្មោះអ៊ូ សុខហឿន ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែវាល ឃុំស្រែវាល ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាកម្មករសំណង់ស្នាក់នៅភូមិកើតហេតុ។ ចំណែកជនរងគ្រោះជាមេការសំណង់ឈ្មោះឡុញ សុភាព ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិកើតហេតុ ត្រូវជនសង្ស័យកាប់ត្រូវស្មាខាងស្តាំ និងកំភួនដៃខាងស្តាំ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាម ផ្លូវច្បាប់៕

ដោយ ៖លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]